ខេម និង តន់ ច័ន្ទសីម៉ា លែបខាយគ្នាមិនធម្មតាក្នុងបទថ្មី «អាវតូចអូនពាក់លេខប៉ុន្មាន?» (មានវីដេអូ)

//s9.kh1.co/f2/f29b55363fbfd5a5e95d4b2f954aa36d9e4288d6.jpg
តារា & កម្សាន្ដ

 ២៦-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កញ្ញា តន់ ច័ន្ទសីម៉ា​ និង លោក ខេម បានចេញបទថ្មីប្លែកមួយបទដែលមានចំណងជើងថា «អាវតូចអូនពាក់លេខប៉ុន្មាន?» ដែលទើបតែចេញបានប៉ុន្មានម៉ោងប៉ុណ្ណោះមានអ្នកចូលទស្សនារហូតដល់ 220K View គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កញ្ញា តន់ ច័ន្ទសីម៉ា​ និង លោក ខេម គឺជាតារាចម្រៀងរួមទ្រនំក្នុងផលិតកម្ម Galaxy Navatra ដែលតារាចម្រៀងទាំង២រូបនេះកំពុងតែប្រមូលបានប្រជាប្រិយភាពជាច្រើនពីសំណាក់អ្នកគាំទ្រដោយសារ​តែ​ទឹកដមសំលេង ក៏ដូចជាបទចម្រៀងពីរោះៗប្លែកៗដែលតារាទាំង២បានបកស្រាយជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងមកនៅក្នុងយូធូប Channel របស់ផលិតកម្ម Galaxy Navatra យើងតែងតែសង្កេតឃើញតារាចម្រៀងទាំង២ខាងលើ តែងតែមានបទឆ្លើយឆ្លងគ្នាជាច្រើន ដែលបទមួយចំនួនធំទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយទទួលបានចំនួន View រាប់សិបលាននៅលើ Youtube ។ ដែលក្នុងនោះមានបទច្រៀងរួមគ្នាផ្ទុះខ្លាំងដូចជាបទ «ចង់សុំ WIFI» ទទួលបានចំនួនចូលទស្សនារហូតដល់ទៅ៣០លានដងនៅលើ Youtube , បទ ការស្រឡាញ់ដែលខ្វះជាតិស្ករ ទទួលបានចំនួន View ១៣លានដង នឹងបទចម្រៀងផ្សេងៗជាច្រើនទៀត។

ចង់សុំ WIFI 
ចង់សុំ WIFI 
ការស្រឡាញ់ដែលខ្វះជាតិស្ករ
ការស្រឡាញ់ដែលខ្វះជាតិស្ករ

យ៉ាងណាមិញថ្មីៗនេះ កញ្ញា តន់ ច័ន្ទសីម៉ា​ និង លោក ខេម បានចេញបទថ្មីប្លែកមួយបទដែលមានចំណងជើងថា «អាវតូចអូនពាក់លេខប៉ុន្មាន?» ដែលទើបតែចេញបានប៉ុន្មានម៉ោងប៉ុណ្ណោះមានអ្នកចូលទស្សនារហូតដល់ 220K View គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ។ អត្ថន័យក្នុងបទនេះផងដែរគឺបង្ហាញពីភាពលែបខាយ ក្រមិចក្រមើមរបស់តារាចម្រៀងទាំង២ដែលគ្រាន់តែស្តាប់ចំណងជើងក៏មានការចាប់អារម្មណ៍ដែរ៕

ចង់ដឹងអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមទាំងអស់គ្នា៖

«អាវតូចអូនពាក់លេខប៉ុន្មាន?»
«អាវតូចអូនពាក់លេខប៉ុន្មាន?»
«អាវតូចអូនពាក់លេខប៉ុន្មាន?»
«អាវតូចអូនពាក់លេខប៉ុន្មាន?»
«អាវតូចអូនពាក់លេខប៉ុន្មាន?»
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
ខេម
ខេម
ខេម និង តន់ ច័ន្ទសីម៉ា
ខេម និង តន់ ច័ន្ទសីម៉ា
ខេមតន់ ច័ន្ទសីម៉ា
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T