ប្រទេសទាំង ១០ ក្នុងពិភពលោក ដែលមានអ្នកស្លាប់ ដោយសារកូវីដ-១៩ ច្រើនជាងគេបំផុត

//s9.kh1.co/df/df68c556e66ff547d812825cc3be140d3aa5de01.jpg
យល់ដឹង

 ២៥-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

១០ប្រទេស ដែលមានអ្នកស្លាប់ ដោយសារកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក

បរទេស៖ ជំងឺរាតត្បាត​ដ៏កាចសាហាវ ដែល​បង្កភាពវឹកវរទូទាំងពិភពលោកនោះ គឺវីរុសកូវីដ១៩ បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក្នុងទីក្រុងវូហាន ប្រទេសចិន។ វីរុសនេះមិនត្រឹមតែឆក់យកជីវិតមនុស្សអស់រាប់លាននាក់នោះទេ ​វាថែមទាំងបានធ្វើឱ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បើយោងតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្នុងនោះមាន ១០ប្រទេស ដែលមានអ្នកស្លាប់ ដោយសារកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ យ៉ាងណាមិញ ដោយសារទិន្នន័យគិតត្រឹមថ្ងៃនេះ ដូច្នេះហើយប្រទេស និងតួលេខអាចនឹងមានការប្រែប្រួលបន្ថែមទៀត ប្រសិនបើអ្នកស្លាប់នៅតែកើនឡើង។ ទាំងនេះគឺជាឈ្មោះប្រទេស និងតួលេខអ្នកស្លាប់ ដោយសារកូវីដ១៩៖

១. សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ៥១៨,៣៦៣នាក់

២. ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ២៥០,០៧៩នាក់

៣.​ ប្រទេសម៉ិកស៊ិក មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ១៨២,៨១៥នាក់

៤. ប្រទេសឥណ្ឌា មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ១៥៦,៧៤២នាក់

៥. ចក្រភពអង់គ្លេស មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ១២១,៧៤៧នាក់

៦. ប្រទេសអ៊ីតាលី មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ៩៦,៦៦៦នាក់

៧. ប្រទេសបារាំង មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ៨៥,៣២១នាក់

៨. ប្រទេសរុស្ស៊ី មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ៨៤,៨៧៦នាក់

៩. ប្រទេសអាល្លឺម៉ង់ មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ៦៩,៦១០នាក់

១០. ប្រទេសអេស្ប៉ាញ មានអ្នកស្លាប់ដោយសារកូវីដ១៩ សរុបចំនួន ៦៨,៤៦៨នាក់

ពលរដ្ឋចក្រភពអង់គ្លេសកំពុងតម្រង់ជួរចាក់វ៉ាក់សាំងកូវីដ១៩
ពលរដ្ឋចក្រភពអង់គ្លេសកំពុងតម្រង់ជួរចាក់វ៉ាក់សាំងកូវីដ១៩
ក្រុមបុគ្គលិកសុខាភិបាល កំពុងបាញ់ថ្នាំសម្លាប់មេរោគ
ក្រុមបុគ្គលិកសុខាភិបាល កំពុងបាញ់ថ្នាំសម្លាប់មេរោគ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T