គេចវេសពីចត្តាឡីស័កទៀតហើយ តែជាសំណាង ត្រូវបានសមត្ថកិច្ចចាប់បានទាំងអស់

//s9.kh1.co/ce/cea91a4546c1019cb94acaebe41e625b7e0e5faa.jpg
សង្គម

 ២៥-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គេចវេះពីចត្តាឡីស័កទៀតហើយ តែសំណាងល្អ ត្រូវបានសមត្ថកិច្ចឃាត់បានទាំងអស់ យកទៅកាន់ទីកន្លែងចត្តាឡីស័កស្រុកសំពៅលូន

បាត់ដំបង៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យដឹងថា មានពលករខ្មែរចំនួន៧នាក់ ដែលរត់គេចពីការធ្វើចត្តាឡីស័ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ពលករខ្មែរដែលឆ្លងដែនមកពីប្រទេសថៃចំនួន ៧នាក់ ដោយក្នុងនោះ មានស្រី២នាក់ និង ក្មេងប្រុសម្នាក់ ដែលបានរត់គេចវេះមិនព្រមចូលធ្វើចត្តាឡីស័ក។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន កាលពីថ្ងៃទី២៤ ខែកុម្ភៈ តែជាសំណាងល្អ ពលករទាំងនោះ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន និង បញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កស្រុកសំពៅលូន ខេត្តបាត់ដំបង។

https://s9.kh1.co/__image/w=650,h=376,q=100/25/25bee8a2685d3ec4d86fdd3e77f0f2bfc7bed598.jpg

គួរបញ្ជាក់ផងដែរថា ក្រោយពីមានការរត់គេចពីកន្លែងចត្តាឡីស័ក បូករួមជាការឱ្យដៃសហការពីសំណាក់អាជ្ញាធរមួយចំនួន ជាក់ស្តែងស្រាប់ បន្ទាប់ពីអធិការស្រុកកំរៀង ខេត្តបាត់ដំបង លោក គឹម ពន្លក ដែលបានដោះលែងមេខ្យល់ដែលនាំឱ្យពលករគេចវេះពីការធ្វើចត្តាឡីស័ក ក្នុងនោះលោក គឹម ពន្លក ក៏ត្រូវបកស័ក្តិបញ្ចប់មុខតំណែង។ ហើយក៏មានការចេញជាអនុក្រឹត្យពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីធ្វើយ៉ាងណា រឹតបន្តឹងទៅលើប្រសិទ្ធភាពការងារនៃមន្ត្រីក្រោមឱវាទ។ 

ដោយឡែក តាមអនុក្រឹត្យថ្មីនោះ ចំពោះអ្នកដែលគេចវេះមិនធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យពី ១លានដល់ ៥លានរៀល។ រីឯជនដែលផ្តួចផ្តើមគំនិត ដឹកនាំ ឬជួយសម្រួលឲ្យ អ្នកគេចចេញពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវទទួលពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល។ សម្រាប់ជនបរទេសណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក នឹងត្រូវបណ្តេញចេញ និងហាមមិនឲ្យជាន់ទឹកដីប្រទេសកម្ពុជាតទៅទៀតឡើយ៕

https://s9.kh1.co/__image/w=650,h=366,q=100/eb/eb254083a0ab52c65741b1c1d2b0b9a4799cae2d.jpg
https://s9.kh1.co/__image/w=650,h=714,q=100/e5/e5f29e0e11bb640d81cd89c70460e7b75d734de3.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T