គ្រាន់តែលឺភ្លេង ក៏ចង់រាំហើយ! បទថ្មី «ប៊យឡូយ» ខាន់ ជេមស៍ ស្នាដៃ ម៉ា ច័ន្ទបញ្ញា ពិតជាឡូយកប់ (មានវីដេអូ)

//s9.kh1.co/50/501eff1f9026599d1d30080f6ef4c5620a339817.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពិរោះដូចគេនិយាយមែន! បទចម្រៀង «ប៊យឡូយ» របស់ ខាន់ ជេមស៍និង ដឹកនាំសម្តែង ម៉ា ច័ន្ទបញ្ញា ពិតជាអស្ចារ្យនិង ពិរោះកប់តែម្តង។

ភ្នំពេញ៖ កាលពីថ្មីៗនេះ បទចម្រៀង «ប៊យឡូយ» ដែលម្ចាស់សំនៀងដើម តារាចម្រៀង ខាន់ ជេមស៍និង​ ផលិតនិងដឹកនាំដោយ តារាចម្រៀង Original ម៉ា ច័ន្ទបញ្ញា ត្រូវបានផ្ទុះការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ គគ្រឹកគគ្រេងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បទចម្រៀងមួយនេះគឺជាប្រភេទបទញ៉ាក់កន្ត្រាក់អារម្មណ៍ ដែលមានការបកស្រាយយ៉ាងពីរោះ ដោយតារាចម្រៀងជើងចាស់ ខាន់ ជេមស៍ និងថែមទាំងជាស្នាដៃនិពន្ធដោយ ម៉ា ច័ន្ទបញ្ញា ទៀត ដែលធ្វើឲ្យ MV នេះមានលក្ខណៈពិសេសថែមមួយកម្រិតទៀត ដោយមើលតាមសាច់ភ្លេងគឺចង់រាំតាមតែម្តង ចំណែកវីដេអូគឺមានលក្ខណៈច្បាស់ខ្លាំង រីឯការតុបតែងខ្លួនរបស់តួអង្គក៏មិនណយដែរ ដោយនេះគ្រាន់តែចេញឈុតខ្លី Trailer ប៉ុណ្ណោះ ប៉ុន្តែគឺមានសម្លេងគាំទ្រខ្លាំងពីសំណាក់មហាជនបាត់ទៅហើយ។

ចំណែកអ្នកគាំទ្រវិញក៏សរសើរដល់សំនៀងដ៏ពីរោះនិង ទឹកដៃនិពន្ធ របស់តារាចម្រៀង ដ៏មានទេពកោសល្យទាំងពីរនេះ ដែលបានធ្វើចម្រៀងដែលមានគុណភាព សម្រាប់បម្រើអារម្មណ៍បងប្អូនអ្នកគាំទ្រផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
វីដេអូបទ«ប៊យឡូយ»
ម៉ា ច័ន្ទបញ្ញាខាន់ ជេមស៍
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T