ប្លែកភ្នែក! ខ្លះៗពី «Ride or Die» ខ្សែភាពយន្តថ្មីបែបរន្ធត់របស់ជប៉ុន ដែលដកស្រង់ចេញពី Manga (មានវីដេអូ)

//s9.kh1.co/8e/8e2c42988f88ebc98a35480c1538e55f74d9d982.png
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តោះមកស្គាល់ខ្លះៗអំពីខ្សែភាពយន្តរបស់ជប៉ុនថ្មីរបស់ Netflix គឺរឿង Ride or Die

ជប៉ុន៖ ប្លែកភ្នែកទៀតហើយជាមួយនឹងខ្សែភាពយន្តជប៉ុនថ្មីរបស់ Netflix រឿង «Ride or Die» និងជាភាសាជប៉ុនថា «Kanojo (彼女)» ដែលដកស្រង់ចេញពីសៀវភៅគំនូសប្រលោមលោក Manga ដែលមានឈ្មោះថា Gunjo ដែលជាប្រភេទប្រលោមលោកបែបស្នេហារន្ធត់លាយលំនឹងឃាតកម្មដែលកើតចេញពីការស្រលាញ់និងស្អប់របស់ស្ត្រី២រូបដែលស្រលាញភេទដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែភាពយន្តមួយនេះត្រូវបានចូលរួមដោយតារាសម្ដែងស្រីរបស់ជប៉ុនល្បីផងដែរគឺ កញ្ញា Kiko Mizuhara ដែលជាតារាសម្ដែងនឹងជាម៉ូដែល ដែលនាងត្រូវបានគេស្គាល់ថាជាមិត្តជិតស្និតរបស់លោក G-Dragon បន្ទាប់ពីមានពាក្យចចាមរ៉ាមរបស់ពួកគេទាំងពីរថាមានទំនាក់ទំនងស្នេហារយៈពេល៥ឆ្នាំជាប់គ្នានិងវត្តមានរបស់នាងនៅក្នុងខ្សែភាពយន្តមួយចំនួនដូចជា Attack on Titan, Tornado Girl, Helter Skelter និង Norwegian Wood ជាដើម។

សៀវភៅប្រលោមលោក Manga រឿង Gunjo
សៀវភៅប្រលោមលោក Manga រឿង Gunjo
Poster ខ្សែភាពយន្ត Ride or Die
Poster ខ្សែភាពយន្ត Ride or Die

យ៉ាងណាមិញ ខ្សែភាពយន្តមួយនេះនឹងបញ្ចេញឱ្យទស្សនានៅលើ Netflix នៅថ្ងៃទី ១៥ ខែមេសា ខាងមុខនេះជាមួយនឹងសាច់រឿងដែលមានដំណាលដែលបង្ហាញពីរឿងនិទាននៃស្នេហានិងការស្អប់ខ្លាំងបំផុតរវាងស្ត្រីពីរនាក់ដែល Rei Nagasawa (សម្ដែងដោយ Kiko) ស្ត្រីស្រលាញ់ភេទដូចគ្នាដែលនាងមានអាយុ ២០ ឆ្នាំនិងអតីតមិត្តរួមថ្នាក់របស់នាង Nanae Shinoda ដែលបច្ចុប្បន្នទទួលរងនូវអំពើហឹង្សាក្នុងគ្រួសារយ៉ាងសាហាវដោយប្តីរបស់នាង។ ដោយស្រលាញ់ Nanae ចាប់តាំងពីវិទ្យាល័យ Rei ក៏សម្លាប់ប្ដីរបស់ Nanae ដើម្បីនាង។ ហើយ Nanae ពោរពេញទៅដោយភាពគួរស្អប់ខ្ពើមនិងការភ័យខ្លាចចំពោះ Rei ដែលបានទៅប្រព្រឹត្តអំពើឃាតកម្មតោះជាដើម្បីនាងក៏ដោយ។ ប៉ុន្តែ Rei ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់គោលបំណងតែមួយគត់គឺចង់ជួយ Nanae ប៉ុណ្ណោះ។ ខណៈពេលដែលកំពុងស្វែងរកស្នេហាពីគ្នាទៅវិញទៅមកទាំង Rei និង Nanae រកឃើញខ្លួនឯងកំពុងតស៊ូជាមួយនឹងអារម្មណ៍មិនត្រូវគ្នា៕

ទន្ទឹងនឹងការរង់ចាំទស្សនាខ្សែភាពយន្តមួយនេះ សូមប្រិយមិត្តទស្សនាខ្សែវីដេអូ Trailer ដូចខាងក្រោម៖

វីដេអូខ្លីនៃ Ride or Die
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T