ជំទាវ ស៊ន សៀវម៉ី៖ អ្នក​ជាអ្នក មិនមែន​ខ្ញុំ ខ្ញុំជាខ្ញុំ មិនមែនអ្នក ខ្ញុំមាន​ក្ដីសុខ​​គ្រប់គ្រាន់ចុះអ្នកវិញ

//s9.kh1.co/b9/b91ae01185d88f24afa290470145db0d7762afd0.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រោយសែនព្រេនរួចភ្លាម ជំទាវ ស៊ន សៀវម៉ី​ ដាក់ប៉ុន្មានម៉ាត់ថា “អ្នកជាអ្នក មិនមែនខ្ញុំ ខ្ញុំជា........”

អតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិ ស៊ន សៀវម៉ី ត្រូវបានមហាជនជាច្រើនស្គាល់នាង តាមរយៈការចូលរួចប្រកួត ផ្នែកកីឡា​តៃក្វាន់ដូរ។ នាងតែងតែធ្វើឲ្យមហាជនជាច្រើនមានមោទនភាពចំពោះនាង ដោយសារ នាងតែងតែយក​មេដៃ​មាសមកជូនជាតិជានិច្ច ដែលនេះក៏ជាការខំប្រឹងប្រែងរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លោក ជំទាវ ស៊ន សៀវម៉ី និង លោក កែវ ដេវិត បានធ្វើពិធីសែនព្រេនតិចតូចនៅគេហដ្ឋាន ដោយបាន​អញ្ចើញ​តែ​បងប្អូន ញាតិមិត្ត ស្និទ្ធស្នាលទាំងប៉ុន្មាននាក់ប៉ុណ្ណោះ ដោយសារបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុង​រង​ការរីករាលពីជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រោយសែនព្រេនរួច មកដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ​លោកជំទាវ ស៊ន សៀវម៉ី​ បានបង្ហោះ​រូបភាព​មួយបូករួមនិង​ពោលពាក្យមួយឃ្លាដ៏ចាក់ដោត ថា “អ្នកជាអ្នក មិនមែនខ្ញុំ ខ្ញុំជាខ្ញុំ មិនមែនអ្នក ខ្ញុំមានក្ដីសុខ​គ្រប់គ្រាន់ចុះអ្នកវិញ” ​ ធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់ខ្លួនមួយចំនួនចាប់អារម្មណ៍​យ៉ាងខ្លាំង។

សូមបញ្ជាក់ថា ​តាម​ព្រះ​រាជ​ក្រឹត្យចេញ​​កាលពីថ្ងៃ​ទី​២​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ ​ព្រះ​មហាក្សត្រ​បាន​តែងតាំង​កីឡាការិនី ស៊ន សៀវម៉ី ​ជា​ជំនួយ​ការ​សម្ដេច​វិបុល​សេនាភក្ដី សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា ​មាន​ឋានៈ​ស្មើ អគ្គនាយក ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន ​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ​៕

ស៊ន សៀវម៉ី និង លោក កែវ ដេវិត
ស៊ន សៀវម៉ី និង លោក កែវ ដេវិត
ស៊ន សៀវម៉ី
ស៊ន សៀវម៉ី
ស៊ន សៀវម៉ី និង លោក កែវ ដេវិត
ស៊ន សៀវម៉ី និង លោក កែវ ដេវិត
ស៊ន សៀវម៉ី
ស៊ន សៀវម៉ី
ពិធីសែនព្រេន
ពិធីសែនព្រេន
ស៊ន សៀវម៉ី
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T