ពិតជាគំរូល្អមែន! អតីតបវរកញ្ញា Miss Grandកម្ពុជា ២០១៥ សេង សុខលាភ ដាក់ប៉ុន្មានឃ្លាសរសើរ លីវ ជាលី

//s9.kh1.co/d4/d4fba5e32baa993535488edef0433b6820559d4a.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជាគំរូល្អមែន! អតីតបវរកញ្ញា ២០១៥ សេង សុខលាភ ដាក់ប៉ុន្មានឃ្លាយ៉ាងផ្អែមល្ហែមលើកទឹក និង កោតសរសើរ កញ្ញា លីវ ជាលី

កម្សាន្ត៖ ដូចពុកម៉ែ បងប្អូន បានជ្រាបរួចមកហើយថា ថ្ងៃនៃការប្រកួត Miss Grand International ដែលប្រព្រឹត្តិធ្វើឡើងនៅប្រទេសថៃ កាន់ខិតកៀកមកដល់ហើយ ដោយក្នុងនោះ គេសង្កេតឃើញថា បវរកញ្ញាឯក ដែលតំណាងកម្ពុជា នៅលើឆាកអន្តរជាតិនោះ គឺ កញ្ញា​ លីវ ជាលី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ទស្សនិកជន​ក៏ដូចជា មហាជនទូទៅ ឃើញថា បវរកញ្ញាឯក រូបនេះ ពិតជាមានការខិតខំប្រឹងជាខ្លាំងពីមួយថ្ងៃទៅថ្ងៃ ក្នុងការដុសខាត់សមត្ថភាពខ្លួនឯង ធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនមានទំនុកចិត្តកាន់តែខ្លាំងឡើង។ 

ដោយឡែក ក្នុងនោះដែរ លីវ ជាលី ក៏បានទទួលការកោតសរសើរ ក៏ដូចជាការលើកទឹកចិត្តពីសំណាក់ មហាជនអ្នកគាំទ្រជាច្រើន។ អ្វីដែលធ្វើឱ្យសាធារណជន ភ្ញាក់ផ្អើល និងចាប់អារម្មណ៍នោះ គឺ កញ្ញា លីវ ជាលី ទទួលបាននូវការគាំទ្រ និងការកោតសរសើរលើកទឹកចិត្តពីំសំណាក់ អតីតបវរកញ្ញាឯក សេង រដ្ឋា ជាពិសេសជាងនោះទៅទៀតនោះ បវរកញ្ញាឯកជើងចាស់ ឆ្នាំ២០១៥ គឺ អ្នកនាង សេង សុខលាភ ដែល អ្នកនាង បានចូលទៅ Comment នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ លីវ ជាលី បែបដូច្នេះថា៖

អរគុណដែលព្រមឈរដើម្បីប្រទេស(ជួបអ្វីចេះតែទ្រាំទៅអូនព្រោះយើងព្រមពាក់មកុដ)ល្អខ្លះអាក្រក់ខ្លះជារឿងធម្មតា។

សេង សុខលាភ

ជាការឆ្លើយតប លីវ ជាលី Comment ត្រឡប់ទៅវិញថា៖​ 

ចា៎បងខ្ញុំនិងខំអោយអស់ពីសមត្ថភាព។

លីវ ជាលី

នេះសបញ្ជាក់ឱ្យឃើញថា នេះពិតជាគំរូដ៏ល្អសម្រាប់បវរកញ្ញាឯកជំនាន់ក្រោយៗទៀតផងដែរ ដែលចេះផ្តល់តម្លៃ ក៏ដូចជាការកោតសរសើរលើកកម្លាំងចិត្តគ្នា ក្នុងនាមយើងជាជាតិខ្មែរដូចគ្នា។

គួររំលឹកដែរថា កាលបរិច្ឆេទនៃព្រឺត្តិការណ៍ប្រកួតបវរកញ្ញាឯក Miss Grand International ពុំមានការលើកពេល ឬ ក៏លុបចោលនោះឡើយ ទោះក្នុងកាលទេសៈនៃការរីករាលនៃជំងឺកូវីដ១៩ នេះក្តី ដោយកម្មវិធីនេះនឹងត្រូវធ្វើឡើង នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅក្នុងប្រទេសថៃខាងមុខនេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី 
បវរកញ្ញាឯក លីវ ជាលី
បវរកញ្ញាឯក លីវ ជាលី
បវរកញ្ញាឯក លីវ ជាលី
បវរកញ្ញាឯក លីវ ជាលី
អតីតបវរកញ្ញាឯក​ ២០១២៥ 
អតីតបវរកញ្ញាឯក​ ២០១២៥ 
ខមិនពី អតីតបវរកញ្ញាឯក សេង រដ្ឋា
ខមិនពី អតីតបវរកញ្ញាឯក សេង រដ្ឋា
ការខមិនឆ្លើយឆ្លងគ្នារវាងបវរកញ្ញាទាំងពីរ
ការខមិនឆ្លើយឆ្លងគ្នារវាងបវរកញ្ញាទាំងពីរ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T