អស្ចារ្យ! អ្នកវិទ្យាសាស្ត្ររកឃើញវីធីបម្លែងកំដៅរាងកាយមនុស្ស ឱ្យទៅជាថ្មអាចសាកបាន

//s9.kh1.co/75/75f00887cd1e3aa526e7224daffd9908ffe37143.jpg
បច្ចេកវិទ្យា

 ២៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តិចទៀតមិនបាច់សាកថ្មពីណាទេ ប្រើតែដៃខ្លូនឯងសាកទៅ

បរទេស៖ ឧបករណ៍តូចមួយនឹងអាចប្រែក្លាយថាមពលអគ្គិសនីក្នុងខ្លួនរបស់មនុស្សឱ្យទៅជាថ្មបាន មានន័យថាឧបករណ៍ implant វេជ្ជសាស្ត្រផ្សេងៗមិនចាំបាច់ប្រើថាមពលថ្មពីណាមកនោះទេ តែយកពីខ្លួនមនុស្សផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧបករណ៍ដែលអាចពាក់បាននេះត្រូវបានគេហៅថា thermoelectric generator (TEG) ដែលវាអាចបម្លែងកម្តៅក្នុងខ្លួនមនុស្សឱ្យទៅជាថាមពលអគ្គិសនីបាន។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យខូឡូរ៉ាដូ (CU) ដែលនៅពីក្រោយឧបករណ៍នេះបានសាកល្បងឧបករណ៍ TEG របស់ពួកគេក្នុងទម្រង់ជាចិញ្ចៀនតូចមួយក៏ដោយក្តី ក៏ម៉ាស៊ីនផលិតថាមពលតូចមួយនេះអាចប្រែរូបរាងជាទំហំប៉ុននាឡិកា ឬធំជាងនេះក៏បានដែរ ធំឬតូចវាអាស្រ័យលើចំនួនថាមពលប៉ុណ្ណាដែលអ្នកប្រើចង់បាន។

រូបភាព
រូបភាព

នេះជារបៀបដែល TEG ដំណើរការ៖ ដំបូងគេពាក់វាលើស្បែក។ បន្ទាប់មកសៀគ្វីនៅខាងក្នុងឧបករណ៍តូចនេះនឹងបម្លែងកម្តៅក្នុងខ្លួនមនុស្សឱ្យទៅជាអគ្គិសនី។

TEG មានភាពបត់បែន និងធន់ដូចជាស្បែកមនុស្ស។ អ្នកវិទ្យាសាស្ត្របាននិយាយក្នុងការសិក្សាដែលចុះផ្សាយក្នុង Science Advances ថាគេអាចពាក់វាបានយ៉ាងស្រួលបានគ្រប់កាលៈទេសៈគ្រប់ប្រភេទ។ 

រូបភាព
រូបភាព

ឧបករណ៍ដែលពាក់បានទាំងនេះអាចបង្កើតថាមពលបានប្រហែលមួយវ៉ុលសម្រាប់រាល់សង់ទីម៉ែត្រការ៉េនៃទំហំស្បែក។ ទោះយ៉ាងណាក៏ដោយ ដោយសារតែឧបករណ៍នេះមានរាងជ្រុង អ្នកស្រាវជ្រាវអាចពង្រីកឧបករណ៍ពីរាងចិញ្ចៀនទៅជាខ្សែដ៏វែងដូចជានាឡិកា sports bracelets ឬក៏ធំជាងនេះក៏បាន។ រូបរាងកាន់តែធំអាចបង្កើតថាមពលកាន់តែច្រើនសម្រាប់សាកថ្មឧបករណ៍ដែលមានតម្រូវការអគ្គិសនីខ្ពស់

អ្នកវិទ្យាសាស្ត្រនិយាយថា បច្ចេកវិទ្យានេះអាចបំបាត់នូវតម្រូវការប្រើថ្មក្នុងឧបករណ៍ប្រើប្រាស់នានា មិនត្រឹមតែនាឡិកា smartwatches ឬឧបករណ៍ហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបករណ៍ implant វេជ្ជសាស្ត្រផ្សេងទៀតដែលត្រូវការថាមពលផងដែរ។ ថ្មគឺជាបច្ចេកវិទ្យាកខ្វក់មួយដែលប្រើលោហធាតុផែនដីដ៏កម្រ និងវត្ថុធាតុដើមដែលច្រែះ។ រាងកាយរបស់មនុស្សអាចក្លាយជាប្រភពផ្តល់ថាមពលមួយដូចគ្នាដែរ តែជាបច្ចេកវិទ្យាស្អាតជាង និងជាថាមពលប្រើប្រាស់ឡើងវិញបានទៀតផង។

ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាក្នុងរយៈពេល៥ទៅ១០ឆ្នាំ ឧបករណ៍ទាំងនេះអាចនឹងចេញលក់ជាសាធារណៈ៕

រូបតំណាង
រូបតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T