ចង់សន្លប់! ក្រោយឃើញសម្រស់ Idol ជី ដេវីត និងទេព បូព្រឹក្ស កាលជំនាន់ឆ្នាំ២០១០

//s9.kh1.co/fc/fc9e3fc0a5c69c2312d3e01d22812c88df785dca.png
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រិយមិត្ត និងហ្វេន ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលបានឃើញលោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស ថតកាលពីឆ្នាំ២០១០ ជាមួយសម្រស់នៅពេលឥលូវ

ភ្នំពេញ: ពុកម៉ែ បងប្អូន ​និងទស្សនិកជន ព្រមទាំងប្រិយមិត្ត និងហ្វេនៗទាំងអស់ពិតជាបានស្គាល់នូវ តារាចម្រៀងគូស្នេហ៍មួយគូរដ៏ល្បីលំដាប់ប្រទេស គឺ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលអ្នកទាំងពីរ មិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរក៏មានសន្ទុះការគាំទ្រ ដែលទទួលបានប្រជាប្រិយខ្លាំងនៅក្នុងស្រទាប់យុវវ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ជី ដេវីត 
លោក ជី ដេវីត 

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុក របស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបរបស់កញ្ញា និងជី ដេវីត ដែលត្រូវជាគូស្នេហ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលរូបនោះ គឺថតតាំងតែពីនៅក្នុងកំឡុងឆ្នាំ២០១០មកម្ល៉េះ។

  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស

ការបង្ហោះរូបថតមួយសន្លឹកនេះ ក៏ទទួលបានការភ្ញាក់ផ្អើល និងផ្ទុះការសរសើរយ៉ាងខ្លាំងចំពោះសម្រស់របស់អ្នកទាំងពីរ កាលពីនៅក្មេង ដែលអ្នកទាំងពីរ មានសម្រស់ស្រស់ស្អាត មិនខុសពីពេលបច្ចុប្បន្នប៉ុន្មានទេ រីឯមហាជន ដែលជាហ្វេនៗរបស់ជី ដេវីត មួយចំនួនក៏បានបង្ហាញអារម្មណ៍ផងដែរថា Idol ខ្លួននៅតែស្គមដដែលរហូតមកទល់បច្ចុប្បន្ន។

លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស ថតកាលពីឆ្នាំ២០១០
លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស ថតកាលពីឆ្នាំ២០១០

គួររំលឹកផងដែរថា ទាំង ដេវីត និងទេព បូព្រឹក្ស អ្នកទាំងពីរ សុទ្ធសឹងតែជាតារាចម្រៀងដែលមានសមត្ថភាព ជាពិសេសកាលពីពេលថ្មីៗនេះ អ្នកទាំងពីរក៏បានចេញបទចម្រៀងរ៉េប ម្នាក់មួយបទ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់អ្នកទាំងពីរ៕

លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស 
លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស 
ទេព បូព្រឹក្សងួន ចាន់ដេវីត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T