ករណីកម្របំផុត! បក្សីដ៏ចម្លែកមួយក្បាល មានដងខ្លួនម្ខាងញី ឯម្ខាងទៀតឈ្មោល

//s9.kh1.co/81/819b94560f9c9341640aaaefe3f04a516387ed4a.jpg
សង្គម

 ២៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បក្សី Cardinals ដ៏គួរឱ្យចម្លែកមួយនេះមានដងខ្លួនម្ខាងញី ឯម្ខាងទៀតឈ្មោល នៅលើដើមឈើមួយនៅរដ្ឋ Pennsylvania

អាមេរិក៖ លោក Jamie Hill អាយុ ៦៩ ឆ្នាំ ដែលជាអ្នក​ស្រាវជ្រាវសត្វបក្សីអស់រយៈពេលជិត ៥០ ឆ្នាំ មកហើយនោះ បានប្រទះឃើញ ​បក្សីដ៏គួរឱ្យចម្លែកមួយក្បាលមានដងខ្លួនម្ខាងញី ឯម្ខាងទៀតឈ្មោល នៅលើដើមឈើ​ក្នុងរដ្ឋ Pennsylvania កាលពីសប្តាហ៍មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Hill បាននិយាយយ៉ាងដូច្នេះថា វាគឺជាបទពិសោធន៍ក្នុងមួយជីវិតរបស់លោក ដែល​បានប្រទះឃើញបក្សីដ៏កម្រនេះ។ ជាទូទៅ បក្សីកម្រដែលមានឈ្មោះ Cardinals មកពីតំបន់ភាគខាងជើងសហរដ្ឋអាមេរិក ច្រើនតែមានស្លាបពណ៌ក្រហមភ្លឺសម្រាប់ភេទឈ្មោល និងស្លាបពណ៌សលាយត្នោតសម្រាប់ភេទញី។ ប៉ុន្តែសម្រាប់ករណីពិសេសនេះវិញ គឺមានពណ៌ចម្រុះ ហើយភេទពីរតែម្តង។ ​បាតុភូតដ៏កម្របំផុតនេះទៀតសោត ត្រូវបានគេដាក់ឈ្មោះឱ្យថា “bilateral gynandromorph” ដែលវាជាស្ថានការណ៍អំណោយផលមួយ​អាចឱ្យពពួកបក្សីទាំងនេះមានសមត្ថភាពពិសេសក្នុងការបន្តពូជជាមួយបក្សីឈ្មោលក៏បាន ឬក៏បក្សីញីក៏បាន។

ដោយឡែក បាតុភូតស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងដំបូងបំផុតនៅឆ្នាំ ១៧៥២ ដែរ ទៅលើរាងកាយសត្វបង្កងដែលមានសម្បុរពីរផ្សេងគ្នា។ ហើយចាប់តាំងពីពេលនោះក៏ចាប់់ផ្តើមឃើញមានទៅលើករណីសត្វដទៃៗទៀតដូចជា មាន់ មេអំបៅ ពស់ ឃ្មុំ ក្តាម ដង្កូវសូត្រ ព្រមទាំងបក្សីផ្សេងៗជាដើម៕

  លោក Jamie Hill
  លោក Jamie Hill
បក្សីកម្រ Cardinals ដែលមានមានដងខ្លួនម្ខាងញី ឯម្ខាងទៀតឈ្មោល

Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T