ត្រួសៗ​ពីហេតុផលដែលអង្គរវត្ត ត្រូវ​​បាន​សាង​សង់​បែរ​មុខ​ទៅ​«ទិស​​ខាង​លិច​»

//s9.kh1.co/f1/f170324e5512425905a89f826c69e0c45619eef3.jpg
យល់ដឹង

 ២៥-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុអ្វីបានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច?

ប្រាសាទដ៏​ល្បីល្បាញទូទាំងពិភព​លោក​របស់កម្ពុជា គឺអង្គរវត្ត ឬអង្គរតូច ដែលស្ថិតនៅភាគ​ខាងត្បូង​នៃ​ប្រសាទ​អង្គរ​ធំ ​ចំងាយ ១៥០០មែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រសាទអង្គរវត្ត
ប្រសាទអង្គរវត្ត

ប្រសាទអង្គរវត្តត្រូវបានសាងសង់ទ្បើងដោយមានកំពស់ ៦៤មែត្រ មានផ្ទៃក្រទ្បាជាង ២០០ហិតា រាងចតុកោន ព័ទ្ធ​ជំុ​វិញ​ទៅដោយគូរទឹក ទទឹង២០០មែត្រនិងមានកំពែងព័ទ្ធជំុវិញដែល​មានប្រវែង​ប្រមាន​ ៥.៥​គីទ្បូម៉ែត្រ​ រឺឯផ្លូវចូល​សាង​​សង់​ពី​ថ្មភក់ ដែលមានទទឹង ១២គុណនឹងបណ្តោយប្រវែង ៥០មែត្រ អ្នកខ្លះជឿជាក់ថា​វាមិនមែន​ជា​ស្នាដៃ​របស់​មនុស្ស​ទេ វាជាស្នាដៃរបស់អទិទេពដោយសារតែភាពអស្ចារ្យទាំងអស់នេះ។ 

ប្រសាទអង្គរវត្ត
ប្រសាទអង្គរវត្ត

ដោយសារ​​មាន​ការងឿងឆ្ងល់​​អស់​រយៈពេល​ជាយូរមកហើយថា ហេតុអ្វីបានជា​ប្រសាទ​អង្គរវត្តត្រូវ​បាន​សាងសង់​បែរ​ទៅ​ទិសខាងលិច ដែលខុសពីបែបបទទាំងស្រុង នៃការសាងសង់នៅក្នុងសម័យនោះ។ ដោយគ្រប់ប្រាសាទទាំងអស់នៅក្នុងសម័យនោះត្រូវបានសាងសង់បែរមុខទៅទិសខាងកើត។ តាមការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្តទសុរិយវរ្ម័នទី២ ដើម្បីឧទិសថ្វាយព្រះវិស្ណុ។ រីឯអ្នកវិភាគខ្លះទៀតបានលើកទ្បើងថា ការសាងសង់​ប្រាសាទ​អង្គរបែរមុខទៅទិសខាងលិចគឺ ដើម្បីបញ្ចុះសាកសពរបស់ព្រះអង្គផ្ទាល់តែម្តង ព្រោះគេបានរកឃើង​ទីបញ្ចុះ​សព​នៅកណ្តាលប្រាសាទអង្គរវត្ត អ្នកខ្លះក៏លើកទ្បើងថាការសាងសង់ខុសបែបបទ បែបនេះគឺដើម្បីបង្ហាញពីភាព​លេច​ធ្លោ ភាពអស្ចារ្យរបស់ប្រាសាទនេះ និងបង្ហាញពីភាពរុងរឿងរបស់ខ្មែរនាសម័យនោះ។

ប្រសាទអង្គរវត្ត
ប្រសាទអង្គរវត្ត

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត មិនមានសិលាចារឹកណាមួយបានកត់ត្រាបញ្ជាក់​ទេ ប៉ុន្តែយោង​តាម​សៀវភៅ​មគ្គុទេស​ ទេសចរ របស់លោក​អាចារ្យប៉ាង ខាត់ ទំព័រទី២ លោកបាននិយាយថាមាន២ហេតុផលគឺ ទី១គឺមានស្ទឹង​នៅ​ទិសខាងកើតដែលស្ថិតនៅចំផ្លូវទៅកាន់អង្គរធំ។ ការសាងសង់បែរមុខទៅទិស​ខាងលិច​បែបនេះ​អាចបង្ក​ភាព​ងាយ​ស្រួល​ដល់​ការចេញចូលរបស់​ប្រជារាស្រ្តនៅក្នុងសម័យនោះ៕

ប្រសាទអង្គរវត្ត
ប្រសាទអង្គរវត្ត
OUk OUDOM
Oudom Ouk (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T