មិន​​​​ចង់​​​​ឲ្យ​​ ​Ex សើច​​ចំអក?​ ​ដាច់​ខាត​​កុំ​ធ្វើ​រឿង​​ ៣ យ៉ាងនេះ

//s9.kh1.co/1a/1af0acabd0767f3ebddec304b5857c23c9d021cd.jpg
យល់ដឹង

 ២៥-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កុំធ្វើរឿងទាំងនេះឲ្យសោះ បើមិនចង់អោយ Ex សើចចំអក

នៅពេល​ដែល​ទំនាក់ទំនងស្នេហា​ដើរដល់ផ្លូវបញ្ចប់ ប្រាកដណាស់ថា​អ្នកដែលនៅសល់​ចិត្តស្រឡាញ់​នៅឡើយ​គឺមាន​ភាព​សោកស្ដាយ អាល័យ អានុស្សាវរីយ៍ចាស់ៗធ្លាប់បានសាងជាមួយគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវ​កាត់​​ចិត្ត​ទទួលយកការពិតថារឿងស្នេហារបស់អ្នកទាំងពីរឈានដល់ទីបញ្ចប់ទៅហើយ។ ដោយឡែកបន្ទាប់ពីបែកគ្នារួចអ្នកទាំងពីរអាចនឹងចាំមើលពីគ្នាទៅវិញទៅមក ហើយបើឃើញមានអ្នកណា​អន់ជាង​ខ្លួន​នោះ គឺអ្នកម្ខាងទៀតខ្លះប្រហែលជាសើចចំអកក៏មាន។ ដូច្នេះបើអ្នកមិនចង់អោយអតីតសង្សារសើចចំអកទេនោះ ដាច់​ខាត​កុំធ្វើរឿងទាំងនេះឲ្យសោះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 / បង្ហាញថាអ្នកនៅតែត្រូវការគេ

រូបតំណាង
រូបតំណាង

បើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានបញ្ចប់ទៅ ដោយការអស់ចិត្តពីដៃគូម្ខាង អ្នកមិនគួរប្រើប្រាស់នូវ​មធ្យោបាយ​ចង់អោយគេវិលវិញដោយការបង្ហាញថាអ្នកត្រូវការគេ ខ្វះគេមិនបាននោះទេ ព្រោះវាមិនត្រឹមតែគេនោះ​មិន​ត្រឡប់​មករកអ្នកវិញប៉ុណ្ណោះទេ តែគេថែមទាំងមើលងាយអ្នកថែមទៀត។ អ្នកត្រូវដឹងថា ការដែលគេចាកចេញ​ក៏ព្រោះតែគេអស់ចិត្តស្រឡាញ់អ្នកហើយ ការហៅមនុស្សអស់ចិត្តអោយត្រឡប់មកវិញ មិនខុសអីពីអូសឬស្សី​បញ្ច្រាស​ចុងនោះទេ។

/ តាមដានសកម្មភាពរបស់គេ

រូបតំណាង
រូបតំណាង

មនុស្សមួយចំនួនបន្ទាប់ពីបានបែកគ្នាជាមួយសង្សារហើយ តែងកើតមាននូវទម្លាប់តាមដានចង់ដឹងរឿងគេ ចង់ដឹងគេ​ឥឡូវមានអ្នកថ្មី ឬនៅ តើអ្នកថ្មីរបស់គេល្អជាងខ្លួនដែរទេ? ទង្វើនេះវាមិនបានធ្វើអោយអ្នកមានក្ដីសុខនោះទេ គឺមាន​តែយ​ក​បន្លាចាក់បេះដូងរបស់ខ្លួនឯងទៅវិញទេ។

/ បោះបង់ខ្លួនឯង

រូបតំណាង
រូបតំណាង

បន្ទាប់ពីបែកគ្នារួចហាមដាច់ខាត ការមិនខ្វល់ពីខ្លួនឯង ធ្វើអោយខ្លួនឯងទ្រុឌទ្រោម បាយមិននឹក ទឹកមិនស្រេករហូត​រាងកាយចុះខ្សោយ ខូចសុខភាព បាក់សម្រស់ ទង្វើនេះគឺអ្នកធ្វើបាបខ្លួនឯង នឹងធ្វើអោយអតីតសង្សារ​របស់អ្នក​គេវាយ​តម្លៃថាអ្នកជាមនុស្សទន់ជ្រាយ មិនចេះស្រឡាញ់ខ្លួនឯង​​ គេមិនត្រឹមតែមិនអាណិតអ្នកទេ ថាមិនត្រូវគេកាន់តែ​បានចិត្តនឹងសប្បាយលើគំនរទុក្ខរបស់អ្នកទៀតផង។ គួរអ្នករៀនស្រឡាញ់ខ្លួនឯងអោយបានកាន់តែច្រើន មើលថែទាំ​សុខ​ភាពផ្លូវកាយ និងផ្លូវចិត្តអោយបានរឹងមាំ អភិវឌ្ឍសមត្ថភាពរបស់ខ្លួន​ឲ្យ​កាន់តែប្រសើរឡើង​ នោះ​អ្នកប្រាកដ​ជា​ជួប​មនុស្ស​ដែលទទួលយកអ្នកជាអ្នកចូលក្នុងជីវិតគេដោយបេះដូងបរិសុទ្ធមិនខាន៕

Sark Phila
Phila (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T