មិនធម្មតា! បទ «ពឺតៗ» របស់ ខេមរៈ សិរីមន្ត មានអ្នកចូលទស្សនាជាង ២០លានដង (មានវីដេអូ)

//s9.kh1.co/23/2338a8e61c929cd06973df0f86c0570d5c5cee78.jpg
តារា & កម្សាន្ដ

 ២៥-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស លោក ខេមរៈ សិរីមន្ត គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថាបទញាក់ ឬមនោសញ្ចេតនាទេ គឺសុទ្ធតែទាក់បេះដូងអ្នកស្តាប់ឲ្យលង់ទៅតាម ស្តាប់ហើយស្តាប់ទៀត មិនចេះធុញទ្រាន់ និងជិនណាយឡើយ។

ភ្នំពេញ៖ តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស លោក ខេមរៈ សិរីមន្ត គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថាបទញាក់ ឬមនោសញ្ចេតនាទេ គឺសុទ្ធតែទាក់បេះដូងអ្នកស្តាប់ឲ្យលង់ទៅតាម ស្តាប់ហើយស្តាប់ទៀត មិនចេះធុញទ្រាន់ និងជិនណាយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកឃើញថាកាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទ សម្រាប់តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។

គិតមកដល់ថ្ងៃនេះ បទ “ពឺតៗ” របស់លោក ខេមរៈ សិរីមន្ដ មានរយៈពេលជិត៥ខែ មានអ្នកទស្សនាជាង ២០ដង ដែលស្ទើរតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ជាពិសេស ថែមទំាងល្បីខ្លាំង ដល់ប្រទេសជិតខាងទៀតផង។

យ៉ាងណាមិញ ម្សិលមិញនេះ បទ “ពឺតៗ” នេះក៏បានចេញវីដេអូចម្រៀង MV ជាផ្លូវការហើយ ពិតជាឡូយខ្លាំងណាស់ ពិសេសនោះ ខេមរៈ សិរីមន្ត ចុះពីលើឡានទំនើប Lamborghini រួមទាំងកាន់ស្គរដៃ មើលទៅប្លែកតែម្ដង។

ហ្វេនៗមិនទុកយូរ បន្ទាប់ពីទស្សនាចប់ភ្លាម ស្រាប់តែនាំ Comment ថា៖ "ចាំយូរហើយ Idol ខេមរៈ សិរីមន្ត" "MV ឡូយណាស់ Idol 🥰 ប្លែកភ្នែក" "ផ្ទុះទៀតហើយអាយដល" "ចាំការ សម្តែង យូរហើយពូរមន្ត" នៅមានច្រើនដែលហ្វេនៗម្នាក់បានសរសើរមិនដាច់ពីមាត់នៅវីដេអូ MV មួយបទនេះ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូ MV ខាងក្រោមនេះ៖

រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
រូបភាព MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
បទចម្រៀង ពឹតៗ
MV ពឹតៗ របស់លោក ខេមរៈ សិរីមន្ត
ខេមរៈ​ សិរីមន្ត
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T