អនាគតបានមកដល់! ក្រុមហ៊ុន Oppo បង្ហាញបច្ចេកវិទ្យាសាកថ្មឥតខ្សែ ដែលសាកពីចម្ងាយឆ្ងាយបាន (មានវីដេអូ)

//s9.kh1.co/60/60a07d0cb3cb1cec045ffa9e556771b312bc6525.jpg
បច្ចេកវិទ្យា

 ២៤-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លើកមុន Xiaomi អីឡូវ Oppo ម្តង ប្រជែងគ្នាម្លឹងៗតិចទៀតអង្គុយមុខផ្ទះ សាកដល់ក្រោយផ្ទះបាន

បរទេស៖ ព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍បំផុតពីព្រឹត្តិការណ៍ Mobile World Congress Shanghai គឺថាក្រុមហ៊ុន Oppo កំពុងធ្វើការអភិវ​ឌ្ឍ​ឆ្នាំងសាកថ្មឥតខ្សែស្រដៀងនឹងអ្វីដែលក្រុមហ៊ុន Xiaomi បានបង្ហាញរួចមកហើយ។ វានឹងក្លាយជាលក្ខណៈពិសេសរបស់ទូរស័ព្ទ Oppo X 2021 ដែលនឹងចាប់ផ្តើមបញ្ចូលថ្មនៅពេលវាស្ថិតនៅចម្ងាយ10cm។ អ្នកប្រើនៅតែអាចបន្តប្រើទូរស័ព្ទបានខណៈពេលដែលកំពុងសាក ដរាបណាមិននៅឆ្ងាយពីឆ្នាំងសាកខ្លាំងពេក។ ខណៈដែល Mi Air Charge របស់ក្រុមហ៊ុន Xiaomi គាំទ្រតែការសាកថ្ម 5W ក្រុមហ៊ុន Oppo និយាយថាឆ្នាំងសាករបស់ខ្លួនអាចគាំទ្ររដល់ទៅ 7.5W។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វិដេអូ

ក្រុមហ៊ុន Oppo នឹងផ្តល់អាជ្ញាប័ណ្ណសាក VOOC ដើម្បីឱ្យវាអាចត្រូវបានដំឡើងចូលក្នុងផលិតផលរបស់ក្រុមហ៊ុនដទៃផ្សេងទៀត។ ដៃគូដំបូងដែលក្រុមហ៊ុន Oppo បានសហការនោះគឺ Anker, Volkswagen និង NXP Semiconductors ដូច្នេះយើងនឹងបានឃើញបច្ចេកវិទ្យាសាកថ្មលឿនបែបនេះនៅក្នុងរថយន្ត ឧបករណ៍ចល័ត និងកន្លែងសាធារណៈផ្សេងៗទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T