ផ្អើលអស់អ្នកគាំទ្រ! ក្រោយ ណុប បា​យ៉ា​រិ​ទ្ធ និង នីកូ ចាប់ដៃគ្នាច្រៀងបទ​ «សុំចែកបេះដូង» (មានវីដេអូ)

//s9.kh1.co/9a/9ae83dd4d0420647e5962bee44dd44a311fec233.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ផ្អើលអស់អ្នកគាំទ្រ ក្រោយ ណុប បា​យ៉ា​រិ​ទ្ធ និង នីកូ ចាប់ដៃគ្នាច្រៀងបទ​ «សុំចែកបេះដូង»

​ភ្នំពេញ៖ អ្នកគាំទ្រ​ធ្លាប់​បានដឹង​កន្លងមក​ហើយ​ថា បុរស​រូប​សង្ហា​មានមុខមាត់​កូនកាត់​កូរ៉េ​លោក ណុប បា​យ៉ា​រិ​ទ្ធ និង​ លោក ណុប សម្បត្តិ​ពុទ្ធិ ដែលគេស្គាល់ថា នី​កូ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​ ហើយអ្នកទាំងពីគឺជាតារាចម្រៀងនិងសម្ដែងដែលមានភាពល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ មិនតែប៉ុណ្ណោះពួកគាត់ម្នាក់ៗ ក៏មានរូបស្រស់សង្ហាដូចទៅនឹងតារាកូរ៉េផងដែរ។ បន្ទាប់ពី នីកូ មករួមរស់ក្រោមដំបូលតែមួយជាមួយគ្នាជាមួយនឹងបងប្រុស មហាជនតែងតែទន្ទឹមរង់ចាំការច្រៀងរួមគ្នារបស់ លោក នីកូ និង លោក ណុប បាយ៉ា​រិ​ទ្ធ ដែលកន្លងមកមិនបានឃើញច្រៀងរួមគ្នាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីថ្មីនេះដែរ លោកបានចូលរួមកម្មវិធីប៉ុសទូរទស្សន៍មួយ ហើយលោកបានច្រៀងរួមគ្នាដែលមានចំណងជើងថា «សុំចែកបេះដូង» ដែលជាបទដំបូងដែលលោក ណុប បា​យ៉ា​រិទ្ធ ចូលច្រៀងផលិតកម្មហង្សមាសដំបូង។ ភ្លាមៗនោះប្រិយមិត្តក៏បានឃើញនៅគណនីហ្វេសប៊ុករបស់ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពប៉ុន្មានរួមជាមួយ និងប្អូនបង្តើតរបស់ខ្លួន លោក នីកូ ដោយលោក ក៏បានភ្ជាប់ជាមួយ Caption បង្ហាញពីក្តីរំភើបយ៉ាងក្រៃលែងថា “២នាក់បងប្អូន មិនសូវបានច្រៀងជាមួយគ្នា តែថ្ងៃដែលពួកខ្ញុំច្រៀងជាមួយគ្នា ជាថ្ងៃដែលប៉ាម៉ាក់អង្គុយចាំមើលពួកខ្ញុំច្រៀង”

អត់ចាំយូរឡើយ ភ្លាមៗនោះ ហ្វេនៗចូល comment ព្រោងព្រាតថា “ចង់ឲ្យidol ទាំង2ច្រៀងជាមួយគ្នារហូត” “ឆ្ងល់បងរឹទ្ឋម៉េចមិនចេះចាស់សោះចឹង? ” “បានច្រៀងរួមគ្នាពីនាក់បងប្អូន អោយឪពុកម្តាយមើលពិតជាល្អណាស់ idol”​ “បងប្អូនមុខដូចគ្នាណាស់”

ដើម្បីជ្រាបច្បាស់មក សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
រូបភាពរបស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
សុំចែកបេះដូង របស់លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ
ណុប បាយ៉ារិទ្ធនីកូ
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T