អ្នកចូលចិត្តពណ៌ខ្មៅត្រៀម! Google Maps នឹងបញ្ចេញមុខងារ Dark Theme ឃើញហើយប្លែកភ្នែក

//s9.kh1.co/e0/e052f0f4d651384f0baf920dd92c147061465d7e.jpg
បច្ចេកវិទ្យា

 ២៤-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នៅពេលដែលពួកយើងទទួលបានមុខងារមួយនេះ វានឹងមាន៣ជម្រើស សម្រាប់ការផ្លាស់ប្ដូរផ្ទៃនៃផែនទី។

បរទេស៖ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Google បានប្រកាសបញ្ចេញមុខងារ night mode ទៅកាន់កម្មវិធីទាំងអស់របស់ខ្លួន។ កម្មវិធីក្របានមុខងារមួយនេះគឺ Google Maps ប៉ុន្តែចុងក្រោយវានឹងទទួលបានមុខងារ dark theme ដែលត្រូវបានគេកំណត់បញ្ចេញជាសកលសម្រាប់អ្នកប្រើប្រាស់ Android ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុខងារ dark theme របស់ Google Maps នឹងធ្វើឲ្យប៊ូតុងនៅលើផែនទីប្ដូរទៅជាពណ៌ប្រផេះ និងផ្លូវមានពណ៌ខៀវស្រាល។ មុខងារ night mode ជួយឲ្យភ្នែកសម្រាកបានច្រើន នៅពេលសម្លឹងមើលអេក្រង់ និងជួយសន្សំសំចៃអាយុកាលរបស់ថ្មទូរសព្ទផងដែរ។

អ្នកប្រើប្រាស់មួយចំនួនតូចបានទទួលមុខងារមួយនេះរួចមកហើយ តាំងពីខែកញ្ញា តាមរយៈការធ្វើតេស្ដឲ្យប្រើសាកល្បង។ អ្នកធ្វើតេស្ដនៅតែទទួលបានមុខងារមួយនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែវាក៏បានបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មុនពេលការបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខ។

នៅពេលដែលពួកយើងទទួលបានមុខងារមួយនេះ វានឹងមាន៣ជម្រើស សម្រាប់ការផ្លាស់ប្ដូរផ្ទៃនៃផែនទី។ យើងអាចផ្លាស់ប្ដូរវាបាន ដោយគ្រាន់តែចូល setting របស់កម្មវិធី និងជ្រើសរើស theme។ បន្ទាប់មកយើងនឹងឃើញ៣ជម្រើស សម្រាប់ការកំណត់ដូចជា Always in light theme, Always in dark theme និង Same as device theme។

ការប្រកាសនេះរួមជាមួយនឹងមុខងារមួយចំនួនទៀតសម្រាប់ Android នឹងមកដល់និទាឃរដូវនេះហើយ ហើយ Google និយាយថា មុខងារ dark theme នឹងបញ្ចេញជាសកលទៅកាន់អ្នកប្រើប្រាស់ Android ទាំងអស់។ ទោះជាយ៉ាងណា មិនទាន់មានសញ្ញាបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ iOS នឹងទទួលបានមុខងារ dark theme នេះនៅឡើយទេ៕

https://s9.kh1.co/__image/w=650,h=1353,q=100/df/dfaadd03cf82124e3cb308093f5a7523cdbfd545.png
https://s9.kh1.co/__image/w=650,h=1408,q=100/b7/b7c65c083fa578ec9ff9269d262f5ef85f5f4e07.jpg
https://s9.kh1.co/__image/w=650,h=1408,q=100/18/18a1b64dbb006f09343982ecf49b3d8bc5f01e6f.jpg
https://s9.kh1.co/__image/w=650,h=1408,q=100/78/78e895f8232cb36dd5bb0051f28c9b5b047d0935.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T