ច្រៀងបទអាសអាភាសពេក ពេលនេះ ស្នងការនគរបាលខេត្ត កំពង់ស្ពឺ ហៅពូហុន ឲ្យមក...(មានវីដេអូ)

//s9.kh1.co/a4/a4622badbe77556e2065d45e45e4bfdcdb105d63.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីរងការរិះគន់យ៉ាងខ្លាំងពីមហាជន ពូហុន ចេញមុខសុំទោសជាសាធារណៈ និងសុំការអធ្យាស្រ័យ ដោយអះអាងថាកែខ្លួនជាថ្មី

កំពង់ស្ពឺ៖ ក្រោយទទួលបាន​ការចង្អុល​ណែ​នាំ​ពី​លោកឧត្តម​សេ​នីយ៍​ទោ​ សម​ សាមួន ​ស្ន​ងការ​នគ​របាល​ខេត្ត​ ក្រុមកាងារ​ប្រតិកម្មរហ័ស​នៃស្នងការដ្ឋាននគរ​បា​លខេត្ដកំព​ង់​ស្ពឺ​ បានធ្វើការ​​ស្រាវ​ជ្រាវ​គណ​នីTiktok ឈ្មោះ​ពូហុន​ដែលបានច្រៀងចម្រៀងរ៉េប re​m​ix បទ​"ឆ្នាំ​ថ្មី​ ២០២១​ KD ឡេីងថ្លៃ​" ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​សីលធម៌​សង្គម​​ខ្មែរ​យេីង ជា​ពិសេសបានធ្វេីឱ្យ​មហាជនអ្នកនិយមបណ្ដាញសង្គម​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ និង បានសំណូមពរ​​ស្នេីសុំ​ឱ្យ​អាជ្ញាធរមានសមត្ថកិច្ច​ចាត់វិ​ធានការផ្លូវច្បាប់ ​ចំពោះ​បុ​គ្គល​ជាម្ចាស់​គណ​នី ​តិកតុក​ឈ្មោះ​ពូហុន​ នេះឱ្យខានតែបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះដែរ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និង កោះហៅបុគ្គលរូបនេះ យកមកបំភ្លឺបកស្រាយបន្ថែម។ បុគ្គលរូបនេះ មានឈ្មោះពេញថា ហួន ហុន ភេទប្រុស អាយុ៣៨ ឆ្នាំ ប្រកបមុខរបរជាអ្នករត់តុនៅហាងសាច់អាំង BBQ មួយកន្លែងនៅក្នុងក្រុងចំការមន ក្នុងនោះដែរ ក្រោយពីត្រូវបានសមត្ថកិច្ចធ្វើការសារសួររកប្រភពពិត បុគ្គលឈ្មោះ ហួន ហុន នេះ បានសារភាពដោយទទួលស្គាល់ថា ខ្លួនពិតជាម្ចាស់គណនី Tiktok ឈ្មោះ ពូហុន  និងពិតជាបានធ្វើបទចម្រៀងដែលមានអត្ថន័យអសុរោះ មិនសមរម្យ ដែលមានលក្ខណៈប្រមាថមើលងាយ និង ប៉ះពាល់ជាខ្លាំងដល់ស្រ្តីខ្មែរពិតប្រាកដមែន ដោយបានបង្ហោះទៅលើបណ្តាញសង្គម Tiktok ជាសាធារណៈពិតប្រាកដមែន។

ដោយសារការភ្លើតភ្លើនខ្វះការពិចារណាគិតឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនបានគិតពីការប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរ និងភាពចង់បានល្បីជ្រុលហួស នៅក្នុងបណ្តាញសង្គម Tiktok ទើបធ្វើឱ្យបុគ្គល ហួន ហុន ទទួលនូវរងនូវការរិះគន់យ៉ាងខ្លាំង ព្រោះតែទង្វើរមិនសមរម្យ ដែលប្រាសចាកពីអ្វីដែលសង្គមស្អប់ខ្ពើម។

ក្រោយពីដឹងខ្លួនខុសជ្រុលហួសបង្កើតកំហុសមិនគប្បីបែបនេះ បុគ្គលឈ្មោះ ហួន ហុន រូបនេះ បានធ្វើការសូមអភ័យទោសអធ្យាស្រ័យ ពីសំណាក់បងប្អួនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសមេត្តាអត់អោនយោគយល់ ជាពិសេសអ្នកនៅលើបណ្តាញសង្គមTiktok តែម្តង និង ផ្តល់ឱកាសឱ្យខ្លួនបានកែខ្លួនជាថ្មី និង​ សន្យាឈប់ប្រើប្រាស់បណ្តាញសង្គម ចាប់ពីថ្ងៃនេះទៀតហើយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

ពូហុន ធ្វើការសុំទោសជាសាធារណៈ
ពូហុន ធ្វើការសុំទោសជាសាធារណៈ
ពូហុន ច្រៀងបទ ឆ្នាំថ្មី ២០២១ KD ឡើងថ្លៃ
ពូហុន ច្រៀងបទ ឆ្នាំថ្មី ២០២១ KD ឡើងថ្លៃ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T