ចង់លើសជាតិស្ករ! ពេជ្រ សូលីកា បន្ថែមរសជាតិជីវិត ជាមួយស្វាមី នៅសមុទ្រយ៉ាងស្អិតរមួត

//s9.kh1.co/50/5024a001aecf54f8e25fd43d20fb3700dbd4c2ce.jpg
តារា & កម្សាន្ដ

 ២៣-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ច្រណែនណាស់! តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា ទៅសមុទ្រជាមួយនឹងប្តី ដោយបង្ហាញពីសកម្មភាពស្វីតៗ ធ្វើឲ្យអ្នកគាំទ្រច្រណែនមិនស្ទើរទេ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានបង្ហាញពីសកម្មភាពស្វីតៗ ក្នុដំណើរកម្សាន្តជាមួយនឹង ប្តីរបស់ខ្លួន នៅឯសមុទ្រ ដោយពោរពេញដោយក្តីរីករាយសប្បាយចិត្តយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាស្រីរូបនេះ បានបង្ហោះរូបភាពបង្ហាញពី ការដើរលេងលម្ហែអារម្មណ៍នៅសមុទ្រជាមួយនឹង ស្វាមីយ៉ាងផ្អែមល្ហែមនិង មានសេចក្តីសុខ តែម្តងហើយ ដោយអ្នកនាងបានស្លៀករ៉ូបពណ៍រាងខៀវចំណែក ខាងប្តីវិញគឺអាវសនិង ខោខ្លី ដោយទឹកមុខអ្នកទាំងពីរគឺបង្ហាញពីអារម្មណ៍ សោមន្សរីករាយជាមួយដំណើរកម្សាន្តលើកនេះយ៉ាងខ្លាំងតែម្តង។

ចំណែកអ្នកគាំទ្រវិញ ក៏សរសើរដល់ប្តីប្រពន្ធទាំងពីរ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែមនាពេលកន្លង ទោះបីជារៀបការរាងយូរបន្តិចពិតមែនក៏ដោយចុះ ប៉ុន្តែការយកចិត្តទុកដាក់និង ក្តីស្រលាញ់គឺនៅតែមានដដែល៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី
ពេជ្រ សូលីកា កូននិង ស្វាមី
ពេជ្រ សូលីកា កូននិង ស្វាមី
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកានិង ស្វាមី (រូបថ្មី)
ពេជ្រ សូលីកា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T