កាលពីពេលថ្មីៗ កន្លងមកនេះ ប្រិយមិត្តបានដឹងរួច ទៅហើយថា តារាចម្រៀងស្រីដ៏ល្បី   Taylor Swift  បានទទួលនូវពានរង្វាន់ ជាច្រើននៅក្នុងកម្មវីធី Billboard Music Awards នៅក្នុងឆ្នាំ ២០១៣។ ដោយឡែកកាល ពីថ្ងៃពុធនេះនាងបាន បង្ហាញនូវការសម្តែង យ៉ាងអស្ចារ្យនៅក្នុង កម្មវីធី CMT Awards ផងដែរ។

យ៉ាងណាមិញ យោងតាមប្រភព ពត៌មាន dailymail បានឲ្យដឹងថា កាលពីថ្ងៃពុធនេះ តារាស្រីវ័យ ២៣ឆ្នាំ Taylor Swift  បានបង្ហាញខ្លួន នៅលើកំរាលព្រំ ពណ៌ក្រហមនិងជាមួយ ការច្រៀងនៅលើឆាក តន្ត្រីយ៉ាងកក្រើក នៅក្នុងកម្មវីធី  CMT Awards ដែលធ្វើឲ្យទស្សនិក ជននិងប្រិយមិត្ត ដែលគាំទ្រនាងមាន ការស្រែកហោកញ្រៀវ យ៉ាងខ្លាំង។ ដោយគួបផ្សំជាមួយ និងការតុបតែង ខ្លួនរបស់នាងបាន នូវឈុត សម្លៀកបំពាក់ដ៏ទៅពីរឈុត យ៉ាងស្រស់ និងសិចស៊ីដែល ឈុតទីមួយជារ៉ូប ពណ៌ស្ករជាឈុតដែល នាងបង្ហាញខ្លួនៅលើកំរាលព្រំ ពណ៌ក្រហម ចំនែកឯឈុតទីពីរគឺពណ៌ក្រហមលាយ ជាមួយពណ៌ខ្មៅ សំរាប់ឡើងលើវេទិកាតន្ត្រីផងដែរ។ អ្វីដែលកាន់តែពិសេសនោះ ការតុបតែងខ្លួនរបស់ នាងការច្រៀងនិងការ សម្តែងរបស់នាង ធ្វើឲ្យមហាជនមាន ភាពភ្ញាក់ផ្អើលនិង កោតសរសើរនាងជាខ្លាំង ថែមទៀតផង។

សូមប្រិយមិត្តមើលរូបភាពខាងក្រោមទាំងអស់គ្នា៖























កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]