OPPO RENO5 5G ចាប់ផ្តើមមានលក់នៅក្នុងប្រទេសកម្ពុជាយើងហើយ ជាមួយនឹងបច្ចេកវិទ្យាទំនើប 5G សាកថ្ម 65W Super VOOC 2.0 និងមុខងារ AI Beauty Video!

//s9.kh1.co/01/019aa49eaaa02deb461a09f5269f3ecf0bc7c6b6.jpg
បច្ចេកវិទ្យា

 ២៣-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កាលពីខែមករា ទើបរំលងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាទើបនឹងបានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5។

ភ្នំពេញ៖ កាលពីខែមករា ទើបរំលងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាទើបនឹងបានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO RENO5 ដែលទទួលបានការពេញនិយមខ្លាំងពាសពេញប្រទេសជាមួយសមត្ថភាពដ៏ខ្លាំង និងអស្ចារ្យរបស់ស្មាតហ្វូនមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកអ្វីដែលធ្វើឲ្យបងប្អូន អតិថិជន និងហ្វេនៗដែលគាំទ្រ OPPO ទាំងអស់កំពុងតែមានការភ្ញាក់ផ្អើលបន្ទាប់ពីលេចឮថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីជាបងប្អូនបង្កើតរបស់ OPPO RENO5 នោះគឺ OPPO RENO5 5G ស៊េរីថ្មីដែលមានតម្លៃត្រឹមតែ $469 ប៉ុណ្ណោះ ដែលធ្វើឲ្យកក្រើកជាថ្មីម្តងទៀតដោយបង្ហាញជូនបន្ថែមនូវកំពូលសមត្ថភាពថ្មីៗ និងដ៏អស្ចារ្យបំផុត ដែលអាចផ្តល់នូវអារម្មណ៍ភ្ញាក់ផ្អើលអស្ចារ្យគ្មានព្រំដែន នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ 

ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G

ហើយ​គួរកត់សម្គាល់ផងដែរថា ការប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះកំពុងទទួលបានការពេញនិយមចូលចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅក្នុងប្រទេសកម្ពុជា ពិសេសគឺវាជួយសម្រួលដល់ការរកស៊ី ធ្វើជំនួញ ទំនាក់ទំនងលឿនជាងមុន ការលេងហ្គេមដោយផ្តោតលើល្បឿនអ៊ីនធឺណែត 4G ឬ 4.5G ពិសេសក៏មានអ្នកជ្រួលជ្រើមទន្ទឹងរងចាំបច្ចេកវិទ្យា 5G ដែលល្បីថាលឿនខ្លាំងថានឹងមកដល់នៅពេលណា?

ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G

អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយថា តើ OPPO RENO5 5G មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមូលហេតុអ្វីគួរប្រើ OPPO RENO5 5G?

· បច្ចេកវិទ្យា 5G៖ សម្រាប់ OPPO RENO5 5G គឺបានបំពាក់មកជាមួយប្រព័ន្ធបណ្តាញលឿនជាងគេ ឬបច្ចេកវិទ្យាទំនើប 5G ដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំដំណើរការក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរ OPPO RENO5 5G បានបំពាក់ជាមួយល្បឿនអង្គចងចាំទំហំធំ 8GB និងអង្គផ្ទុកទិន្នន័យធំ 128GB រួមជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 765G (5G), octa-core 2.4GHz។ ចំណែកល្បឿនអេក្រង់ 90Hz លឿនរលូនខ្លាំងងាយស្រួលក្នុងការប្រើប្រាស់ និងទស្សនាវីដេអូ។​ លើសពីនេះឃើញថា បច្ចេកវិទ្យា និងមុខងារមួយចំនួននៅលើ OPPO RENO5 5G ដែល Hardware ល្អបំផុតត្រូវបានដាក់បញ្ចូលក្នុងទូរស័ព្ទមួយនេះគឺបានបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5 5G ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗនេះផងដែរ​។

· បច្ចេកវិទ្យាសាកថ្ម 65W SuperVOOC 2.0៖ OPPO RENO5 5G មានថាមពលថ្មទំហំ 4300mAh ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន SuperVOOC 2.0 កម្លាំងសាកថ្មដល់ទៅ 65W ដោយសាកត្រឹម 37 នាទី​ពេញបាន 100% ឬសាកថ្ម 5 នាទីប្រើបានរហូតដល់ទៅ 4 ម៉ោង ដែលយើងឃើញបំពាក់នៅលើតែស្មាតហ្វូនដែលមានតម្លៃថ្លៃដូចជា FindX2 Pro ជាដើម។

ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G

· បច្ចេកវិទ្យា AI Beauty Video៖ ធ្លាប់តែឮមុខងារនេះនៅពេលថតរូបមែនទេ? ​ តោះ! ឈប់បណ្តោយឲ្យរូបភាពក្បត់វីដេអូទៀត ពេលនេះមុខងារថតវីដេអូជំនួយសម្រស់មាននៅលើ OPPO RENO5 5G ហើយដែលមានសមត្ថភាពអាចសម្គាល់ដឹងរាល់ព័ត៌មានផ្ទៃមុខរបស់អ្នកបានយ៉ាងលម្អិត និងឲ្យអ្នកកាន់តែមានភាពស្រស់ស្អាត លេចធ្លោ និងទាក់ទាញគ្រប់ស្ថានភាពរាល់ពេលថតវីដេអូម្តងៗ។

ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G

យល់យ៉ាងណាដែរបន្ទាប់ពីដឹងចំណុចពិសេសៗរបស់ OPPO RENO5 5G? តោះ! រួសរាន់ឡើងទៅជាវ OPPO RENO5 5G នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសដែលមានស្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2021 ក្នុងតម្លៃត្រឹមតែ $469 នឹងទទួលបានកាដូជាទីគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ $74 ដែលរួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12សប្តាហ៍។

ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G
ស្មាតហ្វូន OPPO RENO5 5G

អូភ្លេច! តើលោកអ្នកចង់ទទួលបានរង្វាន់ជាច្រើនដែលរួមមានដូចជា កាស OPPO Enco W11, OPPO Powerbank និងតុក្កតាគូស្នេហ៍ដ៏ស្រស់ស្អាតឬទេ? វិធីងាយៗស្រួលៗគ្រាន់តែធ្វើតាមលក្ខខណ្ឌទាំង 4 ចំណុច៖
ជំហានទី1៖ ថតវីដេអូខ្លីដែលមានប្លង់ 2 រយៈពេលត្រឹមតែ 1 នាទី (មិនកំណត់ឧបករណ៍សម្រាប់បង្កើតវីដេអូឡើយ)។
ជំហានទី2​៖​ ចូលទៅកាន់ Link មួយនេះ (https://renographer.oppomobile.com.kh/161283916854043) ដើម្បីបង្ហោះវីដេអូខ្លីរបស់អ្នក។
ជំហានទី3៖ ទាញយក Link ដែលបានបង្ហោះនៅក្នុងវេបសាយ មកចែករំលែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដោយភ្ជាប់ Hashtag #Reno_Dual_View។
ជំហានទី4៖ ប្រាប់មិត្តភក្តិឲ្យចុចលើ Link ដែលអ្នកបាន Share ដើម្បីបោះឆ្នោតគាំទ្រលើវីដេអូរបស់អ្នក (ក្នុងម្នាក់អាចចូលទៅបោះឆ្នោតគាំទ្របាន 1 ដងក្នុងមួយថ្ងៃ)។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន OPPO នឹងធ្វើការជ្រើសរើសយក 30 វីដេអូ ដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។ តោះនៅចាំអីទៀត! ចូលរួមលេងទាំងអស់គ្នាដើម្បីទទួលបានរង្វាន់ជាច្រើនពី OPPO៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T