Apple វ៉ាដាច់គេ ឡើងកាន់តំណែងជាអ្នកនាំមុខទីផ្សារស្មាតហ្វូនពិភពលោកជាថ្មីម្តងទៀត ចាប់តាំងពីឆ្នាំ២០១៦

//s9.kh1.co/51/512fc23a690e82ba526096dceabba6ee4f225bab.jpg
បច្ចេកវិទ្យា

 ២៣-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Apple លក់ទូរស័ព្ទបានជិត៨០លានគ្រឿងនៅត្រីមាសទី៤ ឆ្នាំ២០២០ ឯណោះ

បរទេស៖ ក្រុមហ៊ុន Apple បានផ្តួលក្រុមហ៊ុន Samsung ក្លាយជាអ្នកលក់ស្មាតហ្វូនឈានមុខគេរបស់ពិភពលោកនៅត្រីមាសទី4 នៃឆ្នាំ2020 នេះបើយោងតាមរបាយការណ៍ទិន្នន័យថ្មីរបស់ក្រុមហ៊ុនស្រាវជ្រាវ Gartner។ Samsung បានលក់ដាច់ជាង Apple ចាប់តាំងពីឆ្នាំ2016មកម្ល៉េះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Gartner ប៉ាន់ប្រមាណថា Apple លក់បាន79.94លានគ្រឿងក្នុងត្រីមាសនេះ ចំណែក Samsung លក់បាន 62.17លានគ្រឿង។ Samsung មិនបានបញ្ចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីណាមួយនៅត្រីមាសចុងក្រោយនោះទេ។ ការលក់របស់ Apple បានឡើងកូដខ្លាំងដោយសារតែការដាក់ចេញនូវទូរស័ព្ទ iPhone 12 ស៊េរីថ្មី ដែលលក់ដាច់ជាងស៊េរីទូរស័ព្ទ iPhone កាលពីឆ្នាំមុនៗទៅទៀត។ នៅក្នុងត្រីមាសទី4 នៃឆ្នាំ2019 ក្រុមហ៊ុន Apple បានលក់ទូរស័ព្ទ iPhone បានតែចំនួន69.6លានគ្រឿងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះរបស់ក្រុមហ៊ុន Apple បានកើតឡើងចំពេលមានការធ្លាក់ចុះនៃការលក់ក្នុងទីផ្សារស្មាតហ្វូន។ ការលក់ស្មាតហ្វូនសរុបធ្លាក់ចុះ12.5ភាគរយនៅឆ្នាំ2020 និង5.4ភាគរយនៅត្រីមាសទី4។

តារាងការលក់
តារាងការលក់

អត្រានៃការធ្លាក់ចុះទាបនៅក្នុងត្រីមាសនេះ បើប្រៀបធៀបទៅនឹងត្រីមាសមុនៗក្នុងឆ្នាំដដែល ត្រូវបានគេសន្មត់ថា ដោយសារតែស្មាតហ្វូន 5G លក់បានខ្ពស់ជាងស្មាតហ្វូនធម្មតាៗ។

គេឃើញថា Samsung មានការធ្លាក់ចុះចំនួន14.6ភាគរយនៃការលក់ស្មាតហ្វូនទាំងមូលនៅឆ្នាំ2020 តែក្រុមហ៊ុននេះនៅតែជាអ្នកលក់ស្មាតហ្វូនកំពូលប្រចាំឆ្នាំដដែល ទោះបីជាក្រុមហ៊ុន Apple មានជ័យជម្នះក្នុងត្រីមាសទី4 នេះក៏ដោយ។ Gartner កត់សម្គាល់ថា Samsung កំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងទីផ្សារជាច្រើនពីក្រុមហ៊ុន Xiaomi, OPPO និង Vivo ដែលសុទ្ធសឹងជាក្រុមហ៊ុនមានការលក់កើនឡើង៕

iPhone 12 Mini និង and iPhone 12 Pro Max (រូបភាព៖ Todd Haselton | CNBC)
iPhone 12 Mini និង and iPhone 12 Pro Max (រូបភាព៖ Todd Haselton | CNBC)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T