ឆ្នេរខ្សាច់ដែលមានទឹកថ្លាឆ្វង់ អាចមើលដល់បាត ដែលពោរពេញដោយសុភមង្គល ដូចជានៅឋានសួគ៌អញ្ចឹង។ នេះគឺជារណ្ដៅគ្រាប់បែប ដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងពិភពលោក។

ឆ្នេរខ្សាច់ដ៏តូចស្រស់ស្អាតមួយនេះ គេជឿថាមានប្រហែលជាជាង១០ឆ្នាំមកហើយ ដែលកន្លែងនោះប្រើសំរាប់ធ្វើ សមប្រយុទ្ធ របស់រដ្ឋាភិបាលមិចស៊ិចកូ តាំងពីសតវត្សរ៍ទី១៩ (1900s) មកម្ល៉េះ តែគេបានគិតថាវាប្រហែលជាខ្ទេចអស់ទៅហើយ ទើបតែពេលនេះមានមនុស្សមកដល់ ទើបដឹងថាវាពិតជាអស្ចារ្យមែន ព្រោះឆ្នេរនេះហាក់ដូចជាឆ្នេរអាថកំបាំង ដែលលាក់នៅក្នុងរោងថ្មយ៉ាងសំង៉ាត់។ ឆ្នេរមួយនេះនៅលើកោះ Marieta នៃទីក្រុង Puerto Vallarta ប្រទេសមិចស៊ិចកូ វាគ្រាន់តែចេញពីឆ្នេរមិចស៊ិចកូ ប៉ុន្មានគីឡូតែប៉ុណ្ណោះ។

ឆ្នេរអាថកំបាំងមួយនេះមានឈ្មោះថា Playa De Amor ឬ ឆ្នេរសមុទ្រនៃស្នេហ៍។ វាបានទាក់ទាញភ្ញៀវទេសចរជាច្រើន ចូលមកលេងកំសាន្ដ ព្រោះទីកន្លែងនោះ មានអ្នកទេសចរថតរូប និងវិដេអូបង្ហោះតាមប្រព័ន្ធអ៊ីធឺណេតជាច្រើន ដូចជា Facebook, Twitter Tumblr, Pinterest, Instagram និង YouTube ជាដើម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះឆ្នេរដ៏ស្រស់ស្អាតនេះ? សូមទស្សនាវីដេអូខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]