ឆ្អែតចិត្តពេក! មួយម៉ាត់យ៉ាងខ្លី ស្វែង សុជាតា ដាក់មួយឃ្លានេះ ក្រោយជួបរឿងបែកបាក់គ្រួសារ

//s9.kh1.co/7f/7ff88e9ce158d80a8a9987dc60a4b04719ddcf8e.png
តារា & កម្សាន្ដ

 ២៣-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនាង ស្វែង សុជាតា ពោលពាក្យដូច្នេះក្រោយពីបែកបាក់ជាមួយនិងស្វាមីវ័យក្មេងម្នាក់ដែលមិនសមប្រកប ក្រោយពីរួមរស់ជាមួយគ្នាបានមួយរយ:

ភ្នំពេញ: អ្នកនាង ស្វែង សុជាតា ដែលប្រជាពលរដ្ឋ ពុកម៉ែ បងប្អូនខ្មែរ នៅទូទាំងប្រទេសបានស្គាល់ថា ជាតារាសម្តែងស្រីម្ួយរូបដែលប្រកបដោយសមត្ថភាព និងទេពកោសល្យ ពហុជំនាញ នៅក្នុងការសម្តែងគ្រប់ទម្រង់ មិនថាតួឆ្នាស់ កាច ស្លូត ឬតួអ្វីៗក៏ដោយ ក៏អ្នកនាងអាចសម្តែងបានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង ស្វែង សុជាតា
  អ្នកនាង ស្វែង សុជាតា
  អ្នកនាង ស្វែង សុជាតា
  អ្នកនាង ស្វែង សុជាតា

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ​ នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយនិងនាទីសិល្បករកម្ពុជា ស្របពេលដែលជីវិតគូររបស់អ្នកនាងមិនសមប្រកប ពោលគឺអ្នកនាង បានលែងលះគ្នាជាមួយនិងស្វាមី ដែលជាគ្រូឱសថបុរាណផងនោះ ក៏បានបង្កជារឿងដ៏គួរឲ្យចាប់អារម្មណ៍ដល់មហាជនដែលជាហ្វេនៗរបស់អ្នកនាង បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះ។

យ៉ាងណាមិញ នៅក្នុងការផ្តល់បទសម្ភាសន៍ដដែលនោះ អ្នកនាង ស្វែង សុជាតា ក៏បានបង្ហាញពីអារម្មណ៍របស់អ្នកនាងចំពោះការលែងលះនេះ ព្រមទាំងទាំងបាននិយាយពាក្យមួយឃ្លានេះផងដែរថា:

  អ្នកនាង ស្វែង សុជាតា និងស្វាមី
  អ្នកនាង ស្វែង សុជាតា និងស្វាមី

បើមានជាតិក្រោយកុំឲ្យជួបប្តីបែបនេះ..!

  អ្នកនាង ស្វែង សុជាតា

គួររំលឹកផងដែរថា រឿងរ៉ាវស្នេហារបស់ អ្នកនាង ស្វែង សុជាតា ជាមួយស្វាមី ជាគ្រូឱសថបុរាណ កកើតឡើងនៅពេលដែលអ្នកនាង បានធ្លាក់ខ្លួនឈឺ រួចខ្លួនបានទៅស្វែងរកការព្យាបាលនៅឯខេត្តសៀមរាប ក៏បានជួបប្រទះនិងស្វាមីនេះតែម្តង។ តែដោយសារតែជីវិតគូរមិនសមប្រកប អ្នកនាង ក៏បានសម្រេចចិត្តលែងលះជាមួយស្វាមីក្រោយនេះកាលពីពេលថ្មីៗកន្លងទៅផងដែរ ៕

ខាងក្រោមនេះ ជាវីដេអូនៃកិច្ចសម្ភាសន៍របស់អ្នកនាង ស្វែង សុជាតា និងនាទីសិល្បករកម្ពុជា៖

ស្វែង សុជាតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T