នេះជារឿងមួយ មិនធ្លាប់ជួបប្រទះពីមុនមក ដែលនៅក្នុងប្រទេស វេណេហ្ស៊ូអេឡ៉ា ស្រ្តីមួយចំនួន ដែលមិនអាចជំនះក្នុងការតមអាហារ បានជ្រើសរើស យកវិធីសាស្រ្ត សម្រកទម្ងន់ យ៉ាងចម្លែកបំផុត ដោយការដេរភ្ជាប់ បន្ទះជ័រប្លាស្ទិកម្យ៉ាង ជាប់ជាមួយនឹងអណ្តាត របស់ពួកគេតែម្តង។

វិធីសាស្រ្តនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០០៩ ដោយលោក នីកូឡាស ឆ៊ូហ្គេរ ដែលជាអ្នកជំនាញ ខាងវះកាត់កែសម្ជស្ស មួយរូប មកពីទីក្រុង បេវើលី ហៀល រដ្ឋកាលីហ័រញ៉ា សហរដ្ឋអាមេរិក។ ជាមួយនឹង ការដេរភ្ជាប់ទៅនឹងអណ្តាត បែបនេះ ត្រូវបានឲ្យដឹងថា អាចសម្រកទម្ងន់បាន ១៣ គីឡូក្រាម ក្នុងមួយខែ ប៉ុន្តែជាមួយគ្នានោះ អ្នកដែលជ្រើសរើសវិធីសាស្រ្តនេះ ត្រូវប្រឈមនឹងការលំបាកមួយចំនួន ដូចជាអ្នកខ្លះ ជួបបទពិសោធន៍ ពិបាកក្នុងការនិយាយ ពិបាកក្នុងការសំរាន អ្នកខ្លះទៀត ពិបាកធ្វើចលនាអណ្តាត ជាដើម។ យ៉ាងណាមិញ អ្វីដែលជាផ្តោតសំខាន់នោះ គឺដើម្បីជំនះ ធ្វើយ៉ាងណា កុំអោយខ្លួនឯងពិសារ ប្រភេទអាហាររឹងបាន ព្រោះថា នៅពេលដែលដេររួចហើយ ប្រសិនជាហ៊ានតែទទួលទាន ប្រភេទអាហាររឹង នោះនឹងធ្វើអោយមានការឈឺចុកចាប់ ជាទីបំផុត។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះវិធីសាស្រ្តដ៏ចម្លែកមួយនេះ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ