តារាចម្រៀងស្រី Lee Hyori របស់ប្រទេសកូរ៉េខាងត្បូង បានស្នើរឲ្យពិធីករម្នាក់ ដែលមានឈ្មោះថា Yoo Hee Yeol កាត់រ៉ូបរបស់ខ្លួន ខណៈកំពុងស្ថិតក្នុង កម្មវិធីទូរទស្សន៏ KBS 2TV ក្នុងកម្មវិធី “Sketchbook” នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ នេះ។

យោងតាមប្រភពព័ត៌មាន All K-Pop របស់ប្រទេសកូរ៉េ បានឲ្យដឹងថា តារាចម្រៀងស្រី Lee Hyori បានស្នើរឲ្យពិធីករ កាត់រ៉ូបរបស់នាងចេញ ដោយសារតែនាងត្រូវច្រៀង និងសម្តែងក្បាច់រាំ នៃបទចម្រៀង ដែលទើបតែចេញក្នុងពេលថ្មីៗនេះ ដូចជា “Miss Korea” “Show Show Show” និង “Bad Girls”។

ដូចគ្នានេះដែរ ដោយសារតែតារាចម្រៀងស្រី Lee Hyori បានស្លៀករ៉ូបវែង ធ្វើឲ្យនាងពិបាកក្នុងការសម្តែងក្បាច់រាំ ទើបសម្រេចចិត្តស្នើរឲ្យពិធីករ កាត់រ៉ូបរបស់នាងចេញខ្លះតែម្តង។

យ៉ាងណាមិញ នៅពេលដែល Lee Hyori ឲ្យពិធីករកាត់រ៉ូបរបស់នាង ពេលនោះនាងក៏បាននិយាយ ប្រាប់ទៅពិធីករផងដែរថា “កាត់តាមចិត្តរបស់លោកចុះ”។ រំពេចនោះពិធីករ Yoo Hee Yeol ក៏បានឆ្លើយតបវិញថា “ខ្ញុំខ្លាចទស្សនិកជនមើលមកខ្ញុំជាមនុស្សខិលខូច”៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]