ហួសចិត្តពេលដឹងរឿងនៅពីក្រោយ គូស្វាមីភរិយា ១គូ ទទួលបានធុងហ្គាស និងសាំង ជាចំណងដៃអាពាហ៍ពិពាហ៍ (មានវីដេអូ)

//s9.kh1.co/96/96c9fe65494ad6f937d2a25ee954569e5366dba3.jpg
សង្គម

 ២២-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដើម្បីធ្វើឲ្យគូស្វាមីភរិយាថ្មីថ្មោងមួយគូ ចងចាំនិងមិនអាចបំភ្លេចបាន មិត្តភក្ដិរបស់ពួកគេ បានចងចំណងដៃជាកាដូដ៏ពិសេស គឺធុងហ្គាស LPG និងប្រេងសាំងកន្លះធុង ដើម្បីគិតពីសុខទុក្ខ ខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃ នៅក្នុងប្រទេសឥណ្ឌា។

ឥណ្ឌា៖ ដើម្បីធ្វើឲ្យគូស្វាមីភរិយាថ្មីថ្មោងមួយគូ ចងចាំនិងមិនអាចបំភ្លេចបាន មិត្តភក្ដិរបស់ពួកគេ បានចងចំណងដៃជាកាដូដ៏ពិសេស គឺធុងហ្គាស LPG និងប្រេងសាំងកន្លះធុង ដើម្បីគិតពីសុខទុក្ខ ខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃ នៅក្នុងប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវីដេអូ ដែលបង្ហាញពីអំណោយដ៏មានការភ្ញាក់ផ្អើលទាំងនោះ ត្រូវបានផ្ដល់ទៅ គូស្វាមីភរិយា ១គូមកពីទីក្រុង Chennai ក្នុងរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានធ្វើការសរសើរដល់ក្រុមមិត្តភក្តិកូនកំលោះក្រមុំទាំងនោះ ដែលចេះគិតបានវែងឆ្ងាយ។ លើសពីនេះ ក្នុងវីដេអូបានបង្ហាញឱ្យឃើញ កូនកំលោះក្រមុំថ្មីថ្មោងបានសើចបិទមិនជិត ខណៈក្រុមមិត្តភក្ដិចង់ដៃនូវអំណោយ ដែលមិននឹកស្មានដល់ទាំងនោះ។

គួរជមា្របដែរថា ដោយសារតម្លៃប្រេងសាំងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១០០រ៉ូពី (១.៣៨ដុល្លារអាមេរិក) ក្នុង១លីត្រ និងហ្គាស ៩០០រ៉ូពី (១២.៤៣ដុល្លារអាមេរិក) ក្នុង ១គីឡូក្រាម ជាតម្លៃមួយដែលថ្លៃបំផុត ទើបក្រុមមិត្តភក្ដិសម្រេចចងចំណងដៃបែបនេះតែម្ដង។

គូស្វាមីភរិយាឥណ្ឌាថ្មីថ្មោង
គូស្វាមីភរិយាឥណ្ឌាថ្មីថ្មោង
គូស្វាមីភរិយាឥណ្ឌាថ្មីថ្មោង
គូស្វាមីភរិយាឥណ្ឌាថ្មីថ្មោង
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T