អ្នកនាងសុឹម សូលិកា៖ «រូប​ប៉ុន្មាន​​​សន្លឹក អ្នក​អាច​គិត​ថា​ហុឺ​ហា​ ប៉ុន្តែ​​នៅពីក្រោយ​​ភាពជោគជ័យ​ទាំងនេះ គឺមិនមែន​ជាការ​ងាយ​ស្រួល​នោះ​ឡើយ»

//s9.kh1.co/8d/8d62e9b7329dfc178ffdbfa72c29711edbab8d4d.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលម្សិលមិញនេះ អ្នកនាងបានទម្លាយរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ក្នុងគណនីផ្ទាល់​ខ្លួន​របស់អ្នកនាង​អម​ដោយ​សារ​មួយពោរពេញដោយអត្ថន័យ

ប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយពីអ្នកនាង សុឹម សូលិកា គឺជាពិធីការិនី និងជាតារាសម្តែងស្រីដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើនមិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅ មកដល់​សព្វថ្ងៃ​នេះ​។ ងាកមកមើលជីវិតក្នុងគ្រួសាររបស់អ្នកនាង សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតារាសម្តែងរូបនេះ តែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលម្សិលមិញនេះ អ្នកនាងបានទម្លាយរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ក្នុងគណនីផ្ទាល់​ខ្លួន​របស់អ្នកនាងអមដោយសារមួយពោរពេញដោយអត្ថន័យ ចាក់ដោតបេះដូង ដោយតារាសម្តែងរូបនេះ បានសរសេរ Caption ថា ៖

សួស្ដីថ្ងៃអាទិត្យ❤️ មានកូនតិច មានកូនច្រើន ឬក៏គ្មានកូនសោះ គឺមិនប្រាកដថាយើងមានក្ដីសុខណាស់ រឺ គ្មានក្ដីសុខនោះទេ ។ តាមការសង្កេត កន្លងមករបស់ខ្ញុំផ្ទាល់ ខ្ញុំយល់ថា... ជីវិតគ្រួសារដែលមាន សុភមង្គល គឺចាំបាច់ត្រូវមាន សមត្ថភាព លទ្ធភាព ជីវភាព និងការទទួលខុសត្រូវផង ។ ( កូនច្រើន តែខ្វះខាត ក៏មិនស្រួលដែរ មួរម៉ៅពេញផ្ទះ ) បើគ្រាន់តែមើលឃើញរូបភាពប៉ុន្មានសន្លឹកដែលខ្ញុំផុស អ្នកអាចគិតថាងាយៗ ស្រួលៗ ហុឺហា ក៏ប៉ុន្តែ នៅពីក្រោយភាពជោគជ័យទាំងនេះគឺមិនមែនជាការងាយស្រួលនោះឡើយ ។ ចូលគេងពេលអាធ្រាត ភ្ញាក់ពីដំណេកម៉ោងទាបភ្លឺ ធ្វើការលើសម៉ោង លើសកំលាំង ឆ្លៀតពេលទៅសាលារៀនសូត្របន្ថែមទៀត ។ បាយទឹកមិនទៀងទាត់ សំរាកមិនគ្រប់គ្រាន់ យកជីវិតធ្វើដើមទុន ប្រឹងប្រែង តស៊ូ អត់ធ្មត់ ផ្ចិតផ្ចង់ ស្មោះត្រង់ ។ ប្រាក់ចំណូល ប្រាក់ចំណាយ (ចាំបាច់ & មិនចាំបាច់) ប្រាក់សន្សំ ម្នាក់ៗខំណាស់ ប្រឹងណាស់ ទម្រាំតែមានឱកាសបានរស់នៅ ប្រកបដោយជីវភាពល្អសមរម្យ មានសេចក្ដីសុខ សុភមង្គល ។ (មិនមែនចេះសីល ចេះជប់នោះទេ) ជីវិតជាកូនកំព្រាឳពុកដូចគេឯងមួយចំនួនដែរ ខ្ញុំសូមចែករំលែកបទពិសោធដល់មិត្តទាំងអស់ ផ្ដល់កំលាំងចិត្ត អោយចេះតស៊ូ រឹងមាំឡើង កុំអស់សង្ឃឹម កុំបោះបង់ការប្រឹងប្រែង កុំរំពឹងចាំសុំលុយអ្នកណាអោយសោះ ព្រោះថាយើងក៏ពិបាក គេក៏ពិបាកដែរ ហើយមនុស្សយើងមានភាពទទួលខុសត្រូវរៀងខ្លួន ។ បើយើងលោភលន់ យើងសំលឹងចង់បានទ្រព្យសម្បត្តិដូចអ្នកដទៃ តែយើងគ្មានលទ្ធភាពគ្រប់គ្រាន់ទេ នោះនឹងធ្វើអោយយើងក្លាយទៅជាមនុស្សច្រណែនគេ ខឹងគេ ស្អប់គេ ព្រោះតែមិនសមបំណងរបស់ខ្លួនឯងដែលភ្លើតភ្លើន ។ មានសំនួរខ្លះបានសួរខ្ញុំថា ហេតុអីនៅផ្ទះមានគ្នាតែបីនាក់ ជិះឡានបី ? (ខ្ជះខ្ជាយ រឺ អួតម្ល៉េះ) ចម្លើយខ្ញុំឆ្លើយថា កូនរបស់ខ្ញុំត្រូវទៅរៀនមហាវិទ្យាល័យ ហើយធ្វើការងារបន្ថែមទៀត ចាំបាច់ត្រូវតែបើកឡានទៅខ្លួនឯង។ ប្ដីខ្ញុំត្រូវទៅធ្វើការងាររាជការ ហើយនិងការងាររកសុីផ្ទាល់ខ្លួន ត្រូវតែប្រើប្រាស់ឡានជាប្រចាំ។ រីឯរូបខ្ញុំផ្ទាល់ ក៏ត្រូវទៅធ្វើការងារជាប្រចាំដូចគ្នា (បុគ្គលិកទូរទស្សន៍ បាយ័ន និងការងារផ្សេងៗទៀត) ដែលពួកយើងត្រូវមានកិច្ចការផ្សេងៗគ្នា ជាចាំបាច់ ។ បើចង់អោយសុបិនរបស់អ្នកក្លាយជាការពិត កុំដេកយូរពេក ។

Caption របស់អ្នកនាង ស៊ឹម សូលីកា

សូមទស្សនារូបភាពខាងក្រោមនេះ៖

រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
រូបភាពគ្រួសារអ្នកនាង សុឹម សូលិកា
ស៊ឹម សូលីកា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T