ជីជី ​​បង្ហើប​ថា ​​មាន​អ្នក​ប្រើ​​អំពើ​ផ្លូវ​​ងងឹត​​​​លើហាងខ្លួន​ ក្រោយ​​រក​​ឃើញ​​​​ក​ថា​​យ័ន​​​​កប់​​​ក្នុង​​ដី​

//s9.kh1.co/86/86725b2aade38f03e876475e7e2d5e0597308964.png
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ជីជី ខឹងខ្លាំងលើអ្នកប្រើអំពើផ្លូវងងឹតលើកញ្ញាព្រោះកាច់កុងរឿងរកស៊ី

ភ្នំពេញ៖ កញ្ញា ជីជី ពិធីការិនីឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ក្រៅពីមានមុខរបបជាពិធីការិនី និងសម្ដែង ជីជី ក៏មាន​ជំនួញពីក្នុងដៃផងដែរគឺហាងស៊ុប និងលៀសហាល។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជនមានការ​ភ្ញាក់​ផ្អើលជាខ្លាំង ក្រោកញ្ញាបង្ហោះសារមួយក្នុងទំព័រហ្វេសប៊ុករបស់កញ្ញា បែបក្ដៅស្លឹកត្រចៀកជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមខ្លឹមសារដែលកញ្ញាបានផុស ទំនងជាចាក់បណ្ដោយទៅឲ្យអ្នករកស៊ីកាច់កុងនឹងគ្នា​។ កញ្ញាបង្ហើបថា រឿង​នេះ​កើតឡើង​ដោយសារតែហាងរបស់នាងលក់ដាច់ជាងភាគី ខាងហាងជិតនាង ក៏កើតកូនចិត្តច្រណែន​ហើយ​ឈាន​ដល់ប្រើវិធីបែបនេះមកលើហាងនាង។ ប៉ុន្តែ ជីជី បានបញ្ជាក់ថា ការរកស៊ីនេះមានមុខរបរខុសគ្នាទេ​ ពោលគឺ​ហាង​​​របស់នាងលក់តែស៊ុប និងលក់លៀសហាលប៉ុណ្ណោះ។

ពិធីការិនីរូបនេះបញ្ជាក់ថា  ការខឹងឆេះឈួលនោះមកពីអ្នកកាច់កុងនោះបានប្រើវិធីផ្លូវងងឹត​ដាក់ហាងនាងដោយ​មាន​កប់​ក​ថាយ័នក្នុងដី។

សូមទស្សនារូបភាពខាងក្រោមបន្ថែមទៀត៖

កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កញ្ញា ជីជី
កថាយ័ន
កថាយ័ន
ជីជី
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T