ឈឺអត់! ក្រោយផ្ទុះការរិះគន់រឿង អេដ វីន កោរសក់ ស្រាប់តែភរិយាលោក បោះសម្តីមួយឃ្លា ចង់ឆ្អែតបាយ

//s9.kh1.co/f1/f1d19a8a39e3ac70001ac98dbe6d7cee6a291c82.png
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ភរិយាលោក អេដ វីន ដាក់ឲ្យចំៗដល់អ្នកដែលរិះគន់ស្វាមីខ្លួន ទាក់ទងនឹងការកោរសក់ រហូតដល់ធ្វើឲ្យមហាជនលាន់មាត់សរសើរពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមនេះ។

ភ្នំពេញ៖ ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពិតជាបានស្គាល់លោក អេដ វីន ដែលជាតួងអង្គឯកប្រុស នៅក្នុងរឿង សព្វសិទ្ធ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រទាប់មហាជន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងម្តង ដោយសារតែភាពស្រស់សង្ហា និងសមត្ថភាពសម្តែងបុិនសប្រសប់របស់លោកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក អេដ វីន
លោក អេដ វីន

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ស្រាប់តែមហាជនបានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញលោក អេដ វីន កោរសក់ បង្កជាការចាប់អារម្មណ៍ពាសពេញបណ្តាញហ្វេស ប៊ុកតែម្តង។

តែយោងតាមគណនីហ្វេស ប៊ុក របស់ភរិយាតារារូបនេះ បានបង្ហាញពីមូលហេតុ ដែលនៅពីក្រោយការសម្រេចចិត្តកោរសក់របស់លោក នោះគឺបណ្តាលមកពីការរមាស់ក្លៀករបស់ខ្លួន រួចចង់សាកល្បងប្រើឡាម ចង់ដឹងថា តើវាមុតឬយ៉ាងណា។ ក្រោយពីបានដឹងនូវមូលហេតុនេះភ្លាម ស្រាប់តែពួកហ្វេនៗរបស់លោក អេដ វីន បានបង្ហោះសារចូលComment សម្តែងមតិជុំវិញមូលហេតុនេះ ដោយអ្នកខ្លះបាននិយាយថា​ (ហេតុអ្វីបានជា Idol ធ្វើដូច្នេះ)

ភ្លាមៗនោះ ស្រាប់តែ ភរិយារបស់លោក អេដ វីន បានបង្ហោះសារ ចាក់ដោតផ្ញើដល់អ្នករិះគន់មួយចំនួនជុំវិញមូលហេតុនៃការកោរសក់របស់លោក អេដ វីន ដែលជាប្តីរបស់ខ្លួនយ៉ាងដូច្នេះថា៖

លោក អេដ វីន និងភរិយា
លោក អេដ វីន និងភរិយា

Post មួយកុំឲ្យគេជេច្រើនពេក ! កោរមិច អត់សក់មិច តែគេស្អាត ចង់កោរមួយជំហៀង ទុកមួយជំហៀង ក៏គេមិនខឹងដែរ 🤣🤣🤣 នាក់ឯងកោរគេអត់សូវខឹងទេ តែfan គេខឹងឯង ពេញនឹង ! អត់សក់ចឹងក៏ល្អដែរ កុំអោយទៅណាគេក៏សសើរតែប្តី ចាំមើលដើរទៅណាមកណាគេសសើរគាត់ទៀតអត់!!! គ្រាន់ប្តីគេស្រលាញ់គេខ្លាំងខុសដែរ😩😩😩។

ខាងក្រោមនេះ ជារូបភាពរបស់លោក អេដ វីន នៅក្រោយពេលកោរសក់ សូមទស្សនារូបខាងក្រោម៖

លោក អេដ វីន 
លោក អេដ វីន 
លោក អេដ វីន
លោក អេដ វីន
លោក អេដ វីន និងភរិយា
លោក អេដ វីន និងភរិយា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T