ចុម! អ៊ីស្រាអែលយកបារ៍ធ្វើជាកន្លែងចាក់វ៉ាក់សាំង ហើយថែមស្រាឲ្យផឹកហ្រ្វីៗទៀត ក្រោយពីឃើញយុវជន មិនចង់មកចាក់វ៉ាក់សាំង (មានវីដេអូ)

//s9.kh1.co/43/438d813b37200c8a8d9b7f80ebbde502e57cb34a.jpg
សង្គម

 ២២-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ៊ីស្រាអែល​បាន​បើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ-១៩ នៅ​ក្នុង​បារ៍​មួយ​កន្លែង និងថែមទាំងបាន​ផ្តល់ភេសជ្ជៈ (រួមមាន​ស្រា​បៀរជាដើម) ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​មកចាក់។

អ៊ីស្រាអែល៖ អ៊ីស្រាអែល ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនជុំវិញពិភពលោក ដែលរងគ្រោះខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ តែទោះជាយ៉ាងណា មកទល់ពេលនេះប្រជាជនអ៊ីស្រាអែលជាច្រើន ក៏បានចាក់វ៉ាក់សាំងរួចរាល់ផងដែរ ស្របពេលអ្នកផ្សេងកំពុងចាក់វ៉ាក់សាំងដូសដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា ជាង៤៣ភាគរយនៃប្រជាជនអ៊ីស្រាអែលសរុបជាង​៩លាននាក់ យ៉ាងហោចណាស់បានចាក់វ៉ាក់សាំង Pfizer ម្នាក់មួយដូសរួចហើយ ដែលភាគច្រើនជាមនុស្សវ័យចាស់។ តែទន្ទឹមនឹងនេះ មាន​ការបារម្ភ​​ថាមនុស្ស​វ័យក្មេង ដែល​មាន​ហានិភ័យ​តិច​ពី​ជំងឺកូវី​ដ-១៩ នឹង​មិន​សូវ​ចង់​ចាក់​វ៉ាក់សាំង​ទេ ​ជាហេតុនាំឱ្យមានគំនិតថ្មីមួយ ដើម្បីលួងលោមពួកគេឲ្យចូលរួមចាក់វ៉ាក់សាំង។

ជាក់ស្ដែង អ៊ីស្រាអែល​បាន​បើក​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ-១៩ នៅ​ក្នុង​បារ៍​មួយ​កន្លែង និងថែមទាំងបាន​ផ្តល់ភេសជ្ជៈ (រួមមាន​ស្រា​បៀរជាដើម) ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​ដែល​មកចាក់ ​ទៀតផង ដើម្បីជាការ​លើកទឹកចិត្ត​យុវជន​ឱ្យទទួល​វ៉ាក់សាំងការពារនេះ​។​

គួរជម្រាបថា បារ៍កម្សាន្ដដែលបច្ចុប្បន្នប្រែក្លាយជាកន្លែងចាក់វ៉ាក់សាំងនេះ ឈ្មោះថា Jenia ស្ថិតក្នុងទីក្រុង Tel Aviv ដែលបានបិទទ្វារយូរមកហើយ ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត និងទើបបាន​បើកទ្វារ​ដើម្បី​បម្រើ​ដល់​អតិថិជន​នូវ​វ៉ាក់សាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែ​កុម្ភៈ​ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។​

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍<br>
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
ទិដ្ឋភាពចាក់វ៉ាក់សាំងនៅក្នុងបារ៍
វីដេអូ

ប្រភពDaily Mail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T