នៅក្នុងរថភ្លើងក្រោមដីមួយ នៅទីក្រុងសៀងហៃ មានរឿងគួរឲ្យប្លែកមួយបាន កើតឡើង ។ ស្រីស្រលាញ់ភេទដូចគ្នាមួយគូ បានឱបថើបគ្នានៅកណ្ដាលមុខមហាជន ដែលរួមដំណើរជាមួយ។ ស្រីដែលស្រលាញ់ភេទដូចគ្នា មិនជាអ្វីចម្លែកទេ ហើយការឱបថើបគ្នាបន្តិចបន្តួច មិនមែនជារឿងធំដំទេក្នុងសង្គមប្រទេសចិន ប៉ុន្ដែមួយគូនេះបានបង្ហាញស្នេហារបស់គេ ក្នុងទីសាធារណហួសពីធម្មតា។ ក្នុងរួបនេះនារីម្នាក់តាំងខ្លួនជាបុរសភេទឱបថើប លូកនិងស្ទាបគ្រប់ទីកនែ្លង នារីម្នាក់ទៀតមិនខ្វល់នឹងភ្នែកសាធារណជនដែលរួមដំណើរជាមួយ ។ អ្នកដែលនៅអង្គុយជិតនោះ បានលួចថត រូបសកម្មភាពអ្នកទាំងពីរ​ ហើយបានដាក់ផ្សាយពេញ Internet ជាសាធារណៈ ដែលធ្វើឲ្យអ្នកមើលជាច្រើនរិះគន់ចរិត ស្រីទាំងពីរនាក់។

ថ្វីត្បិតតែនេះជារឿងបុគ្គលពីរនាក់ ប៉ុន្ដែវាប៉ះពាល់ដល់អារម្មណ៍សាធារណជន និង បង្ហាញពីភាពមិនប្រក្រតីនិងការផ្លាស់ប្តូរនៃសង្គមចិនដ៏លឿន ដែលធ្វើឲ្យសាធារណជនព្រួយបារម្ភ ពីសង្គមទៅអនាគតសម្រាប់កូនចៅរបស់គេ។

តើហេតុផលអ្វីដែលពួកគេទាំងពីរហានបង្ហាញកាយវិការបែបនេះ? 

បើសកម្មភាពនេះមានក្នុងសង្គមខ្មែរ ហើយប្រិយមិត្តជាជនសាធារណៈម្នាក់ដែលនៅក្បែរ តើប្រិយមិត្តនឹងមានព្រឹត្តិកម្មបែបណា?

ក) មិនអើពើ និង មិនខ្វល់ក្នុងចិត្ត នេះជារឿងបុគ្គល អ្នកណាធ្វើអ្វីធ្វើទៅ

ខ) មិនអើពើ ប៉ុន្តែលួចខ្វល់ក្នុងចិត្តពីការផ្លាស់ប្ដូរក្នុងសង្គម ហើយចង់ប្រាប់ពីហេតុការនេះដល់មិត្ត និង អ្នកស្គាល់

គ) ត្រូវតែទៅដាស់តឿននារីទាំងពីរនេះ កុំឲ្យហួសហេតុពេក

ឃ) ចម្លើយផ្សេងៗទៀត

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]