ច្បាស់​ពិត​ៗ! មនុស្ស​នឹង​បាន​ឃើញ​រូបភាព​ «​​ភព​​អង្គារ​​» ច្បាស់​​ជាង​មុន​​​ តាមរយៈ​យាន Perseverance (មាន​វីដេអូ)

//s9.kh1.co/c1/c14fec862c23e9a4befdb2d99843047dcaf853cb.png
បច្ចេកវិទ្យា

 ២៣-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

យាន Perseverance របស់អង្គការណាសា (NASA) ដែលជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចេញពីទីលានបាញ់​បង្ហាញ​នៅក្នុងរដ្ឋ Florida​

យាន Perseverance របស់អង្គការណាសា (NASA) ដែលជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចេញពីទីលានបាញ់​បង្ហាញ​នៅក្នុងរដ្ឋ Florida​។ យានPerseverance នេះបានចំណាយពេលជិត៧ខែនៅក្នុងលំហ ដើម្បីធ្វើដំណើររាប់លានគីឡូម៉ែត្រពី​ភពផែនដីទៅ​កាន់ភពអង្គារ។ រយៈពេលធ្វើដំណើរជិត៧ខែនេះ គឺស្របពេលដែលភពផែនដីនិងភពអង្គារគោចរ​មក​ជិតគ្នា ដែលជាឧកាសល្អសម្រាប់អ្នកវិទ្យាសាស្រ្តបង្ហោះយាននេះទៅកាន់ភពអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជួនកាលភពផែនដី និងភព​អង្គារ​ស្ថិតនៅម្ខាងម្នាក់នៃព្រះអាទិត្យ ជាចម្ងាយដែលអាចឆ្ងាយពីគ្នារាប់ពាន់លាន​គីឡូ​ម៉ែត្រ​។ យាន Perseverance របស់អង្គការណាសា បានចុះចតដោយជោគជ័យលើភពអង្គារនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់ប៉ូលខាងជើងនៃភពអង្គារ ដែលគេហៅថារណ្តៅ Jezero។ អ្វីដែលពិសេសជាងនេះ​ទៅទៀត​នោះ គឺយាន Perseverance បានផ្តិតជាប់នូវរូបភាពបីសន្លឹកប្រកបដោយគុណភាពខ្ពស់ និងមានពណ៌ធម្មជាតិ​ផង​ដែរ​។ ​កត្តានេះអាចធ្វើអោយយើងអាចមើលឃើញភពអង្គារកាន់តែច្បាស់ ហើយមនុស្សជាតិនឹងលែង​ឃើញ​ភព​អង្គារ​ជាលក្ខណៈ​សខ្មៅទៀត​ហើយ។

ចង់​ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនារូបភាព និងវីដេអូខាងក្រោមដូចតទៅ៖

រូបតំបូងជាលក្ខណៈស ខ្មៅ 
រូបតំបូងជាលក្ខណៈស ខ្មៅ 
រូបភាពពណ៌ធម្មជាតិទី១ 
រូបភាពពណ៌ធម្មជាតិទី១ 
រូបភាពពណ៌ធម្មជាតិទី២ 
រូបភាពពណ៌ធម្មជាតិទី២ 
រូបភាពពណ៌ធម្មជាតិទី៣ 
រូបភាពពណ៌ធម្មជាតិទី៣ 
តំបន់ដែលយាន Perseverance ចុះចត
តំបន់ដែលយាន Perseverance ចុះចត
តំបន់ដែលយាន Perseverance ចុះចត
តំបន់ដែលយាន Perseverance ចុះចត
វីដេអូ
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T