មិនគួរឱ្យជឿ! ផ្ទះបុរាណដ៏ធំស្កឹមស្កៃ ១ខ្នង ត្រូវបានគេរំកិលដោយរថយន្ដ យកទៅដាក់នៅទីតាំងថ្មី (មានវីដេអូ)

//s9.kh1.co/0f/0f4efa740672d7ab9e0229318ea2a66a33795f11.jpg
សង្គម

 ២២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីស្ថិតនៅទីតាំងដដែលអស់រយៈពេល ១៣៩ឆ្នាំមកនេះ ផ្ទះបុរាណ ១ខ្នង បច្ចុប្បន្ននេះ ត្រូវបានគេរំកិល ដោយប្រើរថយន្តដឹកឆ្លងកាត់ផ្លូវតូចៗក្នុងទីក្រុង San Francisco ដើម្បីយកទៅដាក់នៅទីតាំងថ្មីមួយ។

អាមេរិក៖ បន្ទាប់ពីស្ថិតនៅទីតាំងដដែលៗអស់រយៈពេល ១៣៩ឆ្នាំមកនេះ ផ្ទះបុរាណ ១ខ្នងក្នុងទីក្រុង San Francisco បច្ចុប្បន្ននេះ ត្រូវបានគេរំកិល ដោយប្រើរថយន្តដឹកឆ្លងកាត់ផ្លូវលំតូចៗ ដើម្បីយកទៅដាក់នៅទីតាំងថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិដ្ឋភាពដ៏ប្លែកភ្នែកនេះត្រូវបានចោមរោមដោយហ្វូងមនុស្សយ៉ាងច្រើនកុះករនៅតាមដងផ្លូវ ដើម្បីទស្សនាវិមានដ៏ស្កឹមស្កៃមួយនេះ ត្រូវបានគេរំកិលសន្សឹមៗ ដោយប្រើល្បឿន ១.៦១គីឡូម៉ែត្រក្នុង១ម៉ោង យកទៅដាក់នៅអាសយដ្ឋានថ្មី។

លោក Phil Joy ដែលជាក្រុមសេវាកម្មខាងរើផ្ទះ បានប្រាប់ទៅសារព័ត៌មាន San Francisco Chronicle ដូច្នេះថា 

ផ្ទះខាងលើនេះ លោកត្រូវចំណាយអស់រយៈពេល​១ឆ្នាំ ដើម្បីទទួលបានការអនុញ្ញាតពីភ្នាក់ងារក្នុងក្រុងចំនួន ១៥ក្រុមហ៊ុន មុននឹងលោកអាចទទួលយកការងារនេះបាន ហើយការរំកិលផ្ទះដ៏ធំបែបនេះ គឺពិតជាមានភាពលំបាកខ្លាំងណាស់ ព្រោះផ្លូវក្នុងក្រុងមានផ្នែកចុះទួល និងឡើងទួល រួមជាមួយមែកឈើពេញទីក្រុង ទើបទាមទារឱ្យរូបលោកមានការប្រុងប្រយ័ត្នខ្ពស់។

  លោក Phil Joy

គួរជម្រាបដែរថា តាមប្រភពដដែលបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើនេះ ត្រូវចំណាយទឹកប្រាក់ចំនួន ៤០០,០០០ដុល្លារអាមេរិក សម្រាប់ថ្លៃសុំអនុញ្ញាតរើផ្ទះពីភ្នាក់ងារក្នុងក្រុង និងថ្លៃរើផ្ទះពីមួយកន្លែងទៅមួយកន្លែងផងដែរ៕

ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
ផ្ទះបុរាណដែលត្រូវបានរើ
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T