មិនធម្មតា! បុរសម្នាក់ ចំណាយពេលជាង៣០ឆ្នាំ កែប្រែសួនច្បារក្រោយផ្ទះ ទៅជាព្រៃស្ដុក ស្ទើរមិនគួរឲ្យជឿ

//s9.kh1.co/f1/f16d8b550ee9dc45b279f541e269c5e1e08e103b.jpg
សង្គម

 ២២-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសជនជាតិអង់គ្លេសម្នាក់ បានចំណាយពេលជាង៣០ឆ្នាំចុងក្រោយនេះ ក្នុងការកែប្រែសួនច្បារក្រោយផ្ទះធម្មតាមួយ មកជាព្រៃឈើដែលមានរុក្ខជាតិជាច្រើនប្រភេទស្ទើរតែមិនគួរឲ្យជឿ។

អង់គ្លេស៖ បុរសជនជាតិអង់គ្លេសម្នាក់ បានចំណាយពេលជាង៣០ឆ្នាំចុងក្រោយនេះ ក្នុងការកែប្រែសួនច្បារក្រោយផ្ទះធម្មតាមួយទំហំប្រមាណ ៧៤៣ម៉ែត្រការ៉េ មកជាព្រៃឈើដែលមានរុក្ខជាតិជាច្រើនប្រភេទស្ទើរតែមិនគួរឲ្យជឿ ដោយបច្ចុប្បន្នមានដើមត្នោតខ្លះកម្ពស់ជាង ៣០ម៉ែត្រឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Simon Olpin អាយុ៦៩ឆ្នាំ ជាមនុស្សមា្នក់ដែលស្រលាញ់ធម្មជាតិខ្លាំងតាំងពីក្មេងមកម្ល៉េះ ប៉ុន្ដែដោយសារតែភាពភ័យខ្លាចក្នុងការហោះហើរ ដូច្នេះគាត់មិនដែលបានធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗនៅលើពិភពលោក និងបានឃើញព្រៃណាមួយឡើយ។ តែយ៉ាងណាមិញ អ្នកជំនាញផ្នែកជីវគីមីវិទ្យារូបនេះ បានបង្កើតព្រៃឈើដោយខ្លួនឯងតែម្ដង ដែលមានទីតាំងស្ថិតនៅជាយទីក្រុង Sheffield នៃប្រទេសអង់គ្លេស។

លោក Simon បានដាំដើមឈើលើកដំបូងក្នុងឆ្នាំ ១៩៨៧ ហើយចាប់តាំងពីពេលនោះមក ព្រៃឈើរបស់លោកបានរីកដុះដាលបានរុក្ខជាតិជាង ១០០ប្រភេទហើយ ដោយរួមមានដើមឬស្សីជាង ៣០ប្រភេទ ដើមត្នោត ៣ប្រភេទ ដើមប្រេងខ្យល់ (Eucalyptus) ៤ប្រភេទ និងរុក្ខជាច្រើនប្រភេទផ្សេងទៀត។

លោកក៏បានបង្កើតផ្លូវតូចមួយ ដើម្បីដើរទៅកាន់ខ្ទមស្បូវរបស់លោកផងដែរ ដែលសង់នៅក្រោមដើមប្រេងខ្យល់ធំៗ២ដើម អាយុកាលរហូតដល់ទៅ ៣២ឆ្នាំឯណោះ។ លោកបានឲ្យដឹងដែរថា ដើមឈើខ្ពស់ៗភាគច្រើន មានអាយុច្រើនជាងកូនៗរបស់លោកទាំង៣នាក់ទៅទៀត ដោយពួកគេមានអាយុចន្លោះពី​ ២១ឆ្នាំ ដល់ ២៨ឆ្នាំប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ អ្នកស្រលាញ់រុក្ខជាតិរូបនេះបានបន្ថែមថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយ លោកបានចំណាយពេលវេលា និងប្រាក់យ៉ាងច្រើនដែលមិនអាចនឹងគណនាបានទេ ទៅលើសួនច្បារនេះ ហើយបច្ចុប្បន្ន ការងារចម្បងរបស់លោកគឺគ្រាន់តែថែទាំវាប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Simon ក្នុងឆ្នាំ១៩៨៧ 
លោក Simon ក្នុងឆ្នាំ១៩៨៧ 
រូបភាពក្នុងឆ្នាំ ១៩៨៩
រូបភាពក្នុងឆ្នាំ ១៩៨៩
រូបភាពក្នុងឆ្នាំ ១៩៩១
រូបភាពក្នុងឆ្នាំ ១៩៩១
ទីតាំងសួនច្បារ (ថតពីលើ)
ទីតាំងសួនច្បារ (ថតពីលើ)
លោក Simon បច្ចុប្បន្ន
លោក Simon បច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពសួនច្បារនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
ទិដ្ឋភាពរុក្ខជាតិនាពេលបច្ចុប្បន្ន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T