ក្រោយភ្លៀងមេឃស្រឡះ! នី មុនីនាថ ទម្លាយថា ខ្លួនមានម្ចាស់បេះដូងហើយ ខណ:ដំបៅស្នេហ៍ចាស់បានផ្សះរួចរាល់(មានវីដេអូ)

//s9.kh1.co/75/75ef702886014e5dc2d9fa1f44e432d7db8c0ae6.png
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កញ្ញា នី មុនីនាថ ទម្លាយប្រាប់មហាជនទាក់ទងនិងគូស្នេហ៍ថ្មីរបស់ខ្លួន ខណ:ដែលមិនទាន់បានបើកចំហរនៅឡើយ រងចាំដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមុនសិន

ភ្នំពេញ: តារាសម្តែងដ៏ល្បីលំដាប់ប្រទេស កញ្ញា នី មុនីនាថ ដែល ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា ជាតារាទឹកភ្នែកនោះ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយ ជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា បានទម្លាយឲ្យសាធារណ:ជនបានដឹងថា នៅពេលបច្ចុប្បន្ន កញ្ញាកំពុងតែមានគូស្នេហ៍ ដែលជាម្ចាស់បេះដូងហើយ រីឯការស្រលាញ់គ្នាជាមួយគូស្នេហ៍ថ្មីរបស់កញ្ញា គឺមានរយ:ពេល២ឆ្នាំរួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ

កញ្ញា ក៏បានគូសបញ្ជាក់ប្រាប់សាធារណជនយ៉ាងដូច្នេះថា កញ្ញា នៅមិនទាន់ចង់បើកបង្ហាញមុខពិតរបស់គូស្នេហ៍ថ្មីរបស់កញ្ញា នៅឡើយទេ ដរាបណាកញ្ញា នៅមិនទាន់រៀបការទៅតាមប្រពៃណីជាតិខ្មែរ នៅឡើយ។

គួររំលឹកផងដែរថា កញ្ញា នី មុនីនាថ ក៏ធ្លាប់មានវិប្បដិសារី សាងជាស្នាមដំបៅស្នេហ៍ចាស់ផងដែរ ដោយកញ្ញា ធ្លាប់មានរឿងអាស្រូវទាក់ទងនឹង ស្នេហាជាមួយមិត្តប្រុសកាលពីពេលកន្លងទៅផ្សេងដែរ​ រហូតធ្វើឲ្យអ្នកនាងមានការចងចាំជាខ្លាំង៕

ចង់ដឹងថាតើកញ្ញា ទម្លាយប្រាប់ពីដំណឹងទាក់ទងនិងគូស្នេហ៍ថ្មីរបស់កញ្ញា យ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
នី មុនីនាថ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T