គួរប្រយ័ត្ន! កុំព្យូទ័រ Mac ជិត៣០,០០០គ្រឿងទូទាំងពិភពលោក ត្រូវគេរាយការណ៍ថាមានវីរុសអាថ៌កំបាំងវាយប្រហារ

//s9.kh1.co/89/89c0c9d8f28fe3537af17966d6c50008cd4e35b9.jpg
បច្ចេកវិទ្យា

 ២២-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រយ៍ត្នប្រយែងអ្នកមាន Mac ប្រើ

បរទេស៖ យោងតាមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខ Red Canary បានអោយដឹងថា កុំព្យូទ័រ Macs ប្រហែល៣០,០០០គ្រឿងនៅទូទាំងពិភពលោកបានឆ្លងវីរុស malware អាថ៌កំបាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Tony Lambert អ្នកវិភាគនៅ Red Canary បានសរសេរថា មេរោគដែលក្រុមហ៊ុនហៅថា Silver Sparrow មិនបានបង្ហាញឥរិយាបទដូច adware ធម្មតាដែលវាយប្រហារជារឿយៗលើប្រព័ន្ធ macOS ទេ។

គេមិនច្បាស់ទេថាគោលដៅរបស់មេរោគនោះគឺជាអ្វី។ អ្នកស្រាវជ្រាវបាននិយាយថា មេរោគ Silver Sparrow មានយន្តការបំផ្លាញខ្លួនឯងមួយ (self-destruct mechanism) ដែលមើលទៅហាក់ដូចជាមិនត្រូវបានគេប្រើនោះទេ។ គេក៏មិនច្បាស់ដែរថាតើអ្វីនឹងបង្កឱ្យមុខងារ self-destruct នោះដំណើរការផងដែរ។  

គួរឱ្យកត់សម្គាល់ផងដែរថា មេរោគ Silver Sparrow មានកូដដែលដំណើរការនៅលើបន្ទះឈីប M1 របស់ក្រុមហ៊ុន Apple ដែលត្រូវបានចេញក្នុងខែវិច្ឆិកា ដែលធ្វើឱ្យវាក្លាយជាមេរោគទីពីរដែលអាចវាយប្រហារដូច្នេះបានលើបន្ទះឈីប M1 នេះបើយោងតាមគេហទំព័រសារព័ត៌មាន Ars Technica

អ្នកស្រាវជ្រាវបានសរសេរថា Silver Sparrow គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ។

យោងតាមទិន្នន័យពីគេហទំព័រ Malwarebytes មេរោគ Silver Sparrow បានវាយប្រហារ Macs ក្នុង១៥៣ប្រទេសរាប់មកត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ដែលក្នុងនោះភាគច្រើនគឺនៅសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង និងអាល្លឺម៉ង់៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T