ក្តៅៗ! គាំទ្រ ក្រសួងទេសចរណ៍ សម្រេចបិទផ្អាករាល់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ ខណៈរីករាលដាលក្នុងសហគមន៍ ២០កុម្ភ:

//s9.kh1.co/c9/c9e3c4e022a08db6771f1426dc6ac44fb26d994f.png
សង្គម

 ២២-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្រសួងទេសចរណ៍ ចេញសេចក្តីប្រកាសបន្ទាន់ផ្អាករាល់សកម្មភាព អាជីវកម្ម ទាក់ទង និងខារ៉ាអូខេ និងក្លឹបកំសាន្តនានាចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ: ក្រោយមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ រួចមក ព្រមទាំងមានការកើនឡើងជាកំហុកនូវអាត្រានៃអ្នកឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ យោងតាមលិខិតលេខ ០៩៦ សជណ, អគឌ បានចេញសេចក្តីប្រកាសបិទផ្អាកនូវរាល់សកម្មភាពភាពអាជីវកម្មដែលក្នុងនោះរួមមាន កម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូដេក និងបៀរហ្កាឌិនជាដើម រហូតដល់មានការជូនដំណឺងសារជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍

យោងតាមសេចក្តីប្រកាសនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឲ្យមានការចូលរួម ពីសំណាក់ អភិបាលនៃគណ:អភិបាល ខេត្ត-ក្រុង ស្រុក-ខណ្ឌ រាជធានី បន្តចូលរួម អនុវត្ត និងដាក់ចេញនូវបទបញ្ជាចំបាច់នានាក្នុងការធានាឲ្យបាននូវការទប់ស្កាត់ និងដំណើរការនូវរាល់អាជីវកម្មទាំងនោះ។

សេចក្តីប្រកាសផ្អាក សកម្មភាពអាជីវកម្ម ខារ៉ាអូខេ
សេចក្តីប្រកាសផ្អាក សកម្មភាពអាជីវកម្ម ខារ៉ាអូខេ
សេចក្តីប្រកាសផ្អាក សកម្មភាពអាជីវកម្ម ខារ៉ាអូខេ
សេចក្តីប្រកាសផ្អាក សកម្មភាពអាជីវកម្ម ខារ៉ាអូខេ

គួររំលឹកផងដែរថា​ ការជាប់ពាក់ព័ន្ធនិងមូលហេតុចម្បងនៃការឆ្លងនៅក្នងសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ ក៏មានជាប់ទាក់ទិននឹងក្លឹបកម្សាន្តមួយកន្លែងផងដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T