មាស សុខសោភា ស្រាយចម្ងល់ក្នុងចិត្តហ្វេន ទម្លាយមូលហេតុដែលចុះកុងត្រា ជាមួយផលិតកម្ម រាម!

//s9.kh1.co/ff/ff5bae516cfdcae907c778aac08a2b6f1db6fe8e.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ខណៈមានពាក្យចចាមអារ៉ាមហូហែថា កំពូលតារាចម្រៀងស្រី មាស សុខសោភា នឹងចូលរួមជាមួយផលិតកម្មនេះ ផលិតកម្មនោះ ប៉ុន្តែចុងក្រោយ នាងក៏រើសយកផលិតកម្មរាម ដ៏ថ្មីសន្លាងទៅវិញ ធ្វើឲ្យបណ្ដាហ្វេនៗមានការសង្ស័យ។

ភ្នំពេញ ៖ អាចនិយាយបានថា នេះជាដំណឹងដ៏ធំមួយ សម្រាប់ប្រិយមិត្ត អ្នកនិយមស្នេហាវិស័យសិល្បៈចម្រៀង ក៏ដូចជាភាពយន្តខ្មែរ ស្របពេលដែលលឺដំណឹងថា កំពូលតារាចម្រៀងស្រីល្បី មានទឹកដមសម្លេងពីរោះ យ៉ាងក្រអួនក្រអៅ កញ្ញាមាស សុខសោភា បានសម្រេចចុះកិច្ចកុងត្រាជាមួយផលិតកម្មដ៏ថ្មីសន្លាង​ដូចជា ផលិតកម្មរាម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មាស សុខសោភា
មាស សុខសោភា

រឿងនេះ ក្លាយជាចម្ងល់ក្នុងចិត្តហ្វេនៗ អស់រយៈពេលមួយរយៈតូចកន្លងមកហើយ ខណៈមានពាក្យចចាមអារ៉ាមហូហែ ថាកំពូលតារាចម្រៀងស្រី មាស សុខសោភា នឹងចូលរួមជាមួយផលិតកម្មនេះ ផលិតកម្មនោះ រហូតដល់ថ្ងៃទី ១៩ ខែ កុម្ភៈ ថ្មីៗកន្លងទៅនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន កម្មវិធីសម្ពោធផលិតកម្មរាម និងស្វាគមន៍កញ្ញា មាស សុខសោភា ចូលផលិតកម្មរាមម ទើបកញ្ញាបានទម្លាយហេតុផលច្បាស់ៗ ធ្វើឲ្យហ្វេនៗអស់ចម្ងល់ ថាមូលហេតុអ្វីបានជាជ្រើសរើសបន្តការងារសិល្បៈជាមួយផលិតកម្ម ដ៏ថ្មីសន្លាងមួយនេះ។

មាស សុខសោភា
មាស សុខសោភា

កញ្ញាមាស សុខសោភា បានចែករំលែកថា ៖

អាចនិយាយបានថា នេះជានិស្ស័យ ធ្វើឲ្យពួកយើងបានមកជួប និងរួមសហការជាមួយគ្នា បើទោះបីជាផលិតកម្មរាម ជាផលិតកម្មថ្មីថ្មោងនៅឡើយ ប៉ុន្តែអ្វីដែលនាងខ្ញុំពេញចិត្ត គឺផលិតកម្មរាម មានគោលដៅ និងគោលបំណងតែមួយដូចជានាងខ្ញុំ គឺពួកគាត់ពិតជាមានបេះដូង ស្រលាញ់វិស័យសិល្បៈនេះ ដោយមិនរំពឹងចង់បានអ្វីត្រលប់ទៅវិញឡើយ។ ម៉្យាងខាងផលិតកម្មរាម គឺពិតជាបានផ្ដល់ឲ្យ នូវអ្វីដែលតារាចម្រៀងជើងចាស់ម្នាក់ដូចជានាងខ្ញុំត្រូវការ រួមមានការជួយគាំទ្រ ទាំងជាកម្លាំងចិត្ត និងជាទុនក្នុងការផលិត ដើម្បីបន្តក៏ដូចជាអភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈខ្មែរយើង ឲ្យកាន់តែរីកដុះដាល លើឆាកអន្តរជាតិ។ ពិសេសនាងខ្ញុំមានអារម្មណ៍ថា មានសន្តិភាពផ្លូវចិត្ត និងមានសុវត្ថិភាព ចាប់តាំងពីពេលបានជួបពួកគាត់ (ក្រុមការងារខាងផលិតកម្មរាម) ជាលើកដំបូងមកម៉្លេះ។ ដូច្នេះនាងខ្ញុំគិតថា មិនគួរបោះបង់ឳកាសល្អនេះចោលងាយៗទេ ទើបធ្វើការសម្រេចចិត្ត សហការជាមួយផលិតកម្មរាម ដោយមិនរារែក។

កញ្ញាមាស សុខសោភា
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម

ជាមួយគ្នានេះដែរ ខាងផលិតកម្មរាម ក៏បានឆ្លើយតបនឹងសំណួរដ៏ចាក់ដោត ពីខាងសារព័ត៌មានថា តើផលិតកម្មផលិតរាម មានយុទ្ធសាស្រ្តបែបណា ដើម្បីវាយលុកចូលទីផ្សារ ក៏ដូចជាប្រកួតប្រជែងជាមួយផលិតកម្មដទៃ?

អ្នកនាងស្រីអូន ម្ចាស់ផលិតកម្មរាម
អ្នកនាងស្រីអូន ម្ចាស់ផលិតកម្មរាម

ខ្ញុំសូមបញ្ជាក់ថា ផលិតកម្មរាម បង្កើតឡើងមក មិនមែនដើម្បីប្រកួតប្រជែងផលិតកម្មនៅក្នុងស្រុកទេ គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់ពួកយើងធំបំផុត គឺពួកយើងមានមហិច្ឆិតា ចង់ពាំនាំយកនូវអរិយធម៌ខ្មែរទៅកាន់បរទេស។ យើងចង់ឲ្យពិភពលោក បានស្គាល់ពីកម្ពុជា ដូច្នេះបងប្អូននឹងអាចមើលឃើញថា គ្រប់សកម្មភាពរបស់ផលិតកម្មរាម គឺមិនប្រកួតប្រជែង យកឈ្នះយកចាញ់ជាមួយផលិតកម្មនៅក្នុងស្រុកឡើយ។ យើងព្យាយាមសហការ ហើយពួកយើងក៏មាននូវគោលការ ក្នុងការផលិតតែវីដេអូ ឬក៏ចម្រៀងដែលមានគុណភាព ដូច្នេះពួកយើងនឹងមិនផលិតចម្រៀងច្រើនពេកនោះទេ យើងផលិតតិច តែខ្លឹម ពោរពេញដោយគុណភាព។ លើសពីនេះទៅទៀត ផលិតកម្មរាម មានគោលជំហរមួយ ដើម្បីឲ្យពិភពលោក បានស្គាល់ពីខ្មែរយើង ពួកយើងគិតថាខ្មែរយើង មិនគួរយកឈ្នះគ្នាឯងទេ ដូច្នេះគ្រប់ផលិតកម្មណា ផលិតករណា ឬតារាចម្រៀងណាដែលខ្វះខាតធនធាន គិតថាខ្លួនមានសមត្ថភាព គាត់អាចស្នើរសុំ ក៏ដូចជាមកសិក្សាជាមួយផលិតកម្មរាមបាន។  

ផលិតកម្មរាម
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម

បានឃើញការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ផលិតកម្មរាម ដ៏ថ្មីសន្លាងមួយនេះហើយ ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈខ្មែរ ក៏ដូចជាហ្វេនៗរបស់កញ្ញា មាស សុខសោភាផ្ទាល់ មុខជាមិនមានចម្ងល់ ឬមន្ទិលក្នុងចិត្តទៀតឡើយ ថាហេតុអ្វីបានជា តារាស្រីល្បី មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យសិល្បៈ ដូចជា មាស សុខសោភា ជ្រើសរើសចុះកុងត្រាជាមួយ «រាម» រយៈពេលមួយឆ្នាំពេញ ថែមទាំងលួចបង្ហើបទៀតថា អាចនឹងចុះកុងត្រាមួយជីវិតក៏ថាបាន ប្រសិនយើងកញ្ញា និងម្ចាស់ផលិតកម្មនេះ គឺអ្នកនាង ស្រីអូន នៅតែស្រលាញ់ គាំទ្រគ្នា មានទំនាក់ទំនងល្អជាមួយនឹងគ្នាបែបនេះជាដរាប៕ 

មាស សុខសោភា និងម្ចាស់ផលិតកម្មរាម
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម
មាស សុខសោភា និងម្ចាស់ផលិតកម្មរាម
មាស សុខសោភា
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T