ក្រុមអ្នកឌីហ្សាញ50នាក់ បំបែកឯតទគ្គកម្មពិភពលោក ផ្គុំបំណែក Lego ជាង១៥០លានបំណែក សាងសង់គំរូទីក្រុងដ៏ធំ (មានវីដេអូ)

//s9.kh1.co/6f/6f2985b09cac3e0262bbc29d0ac1c61b1052d8d3.jpg
បច្ចេកវិទ្យា

 ២១-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពួកគេបានសាងសង់កន្លែងនានាពីរឿងភាពយន្តដ៏ល្បីល្បាញ Lord of the Rings

ចិន៖ ប្រសិនបើអ្នកគឺជាហ្វេនខ្សែភាពយន្តដ៏ល្បីល្បាញរឿង Lord of the Rings ហើយចូលចិត្តលេង Lego នោះអ្នកប្រាកដជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារការផ្គុំ Lego ដ៏មហិមាមួយថ្មីៗនេះដែលបានផ្គុំពីទីក្រុងនិងកន្លែងនានាក្នុងរឿង Lord of the Rings ត្រូវបានសៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេសប្រកាសថាជា «ការផ្គុំបំណែកប្លាស្ទិកធំជាងគេបំផុត»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្គុំ Lego ដ៏ធំសម្បើមនេះត្រូវបានផ្គុំឡើងដោយអ្នករចនា50នាក់ដោយប្រើពេលរយៈពេលជាងបីឆ្នាំ សម្រាប់ Block Kingdom’s Smaerd Land នៅក្រុង Shenzhen ខេត្តក្វាងទុង ប្រទេសចិន។ វាមានទំហំ១៩១ម៉ែត្រក្រឡា និងបានផ្គុំឡើងអំពីការប្រយុទ្ធក្នុងរឿង Lord of the Rings នៅកន្លែងដូចជា Minas Tirith, Helms Deep និង The Black Gate ព្រមទាំងបានផ្គុំ Lego ពីការហូរនៃកម្អែលភ្នំភ្លើង ប្រាសាទដ៏ធំមួយ និងអ្នកចម្បាំងរាប់ពាន់នាក់ផងដែរ។

Lego ដ៏មហិមា
Lego ដ៏មហិមា
 Lego ដ៏មហិមា
 Lego ដ៏មហិមា
 Lego ដ៏មហិមា
 Lego ដ៏មហិមា

វីដេអូនៃការបង្កើតដ៏អស្ចារ្យនេះក៏ត្រូវបានបង្ហោះដោយហ្គីនណេសនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ បច្ចុប្បន្នវាត្រូវបានដាក់បង្ហាញនៅ Smaerd Land ក្រុង Shenzhen ខេត្តក្វាងទុង ប្រទេសចិន ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T