ចូលឆ្នាំខ្មែរខាងមុខ! សម្តេចមានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃ មិនគួរមកប្រទេសវិញចំថ្ងៃចូលឆ្នាំទេ ដោយសារមូលហេតុទាំងនេះ?

//s9.kh1.co/62/62a6feea8c3f1e501bf3b70e5b1693bcacc6025a.png
សង្គម

 ២០-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ដល់ពលករខ្មែរនៅប្រទេសថៃ គួរគប្បីកុំធ្វើដំណើរត្រលប់មកប្រទេសឡើយ

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ នៅក្នុងឱកាសថ្លែងសារប្រាប់ដល់ជនរួមជាតិ នៅក្រោយការរីករាលដាលនៃព្រឹត្តិការណ៍ជាសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្របានថ្លែងសារប្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយសម្តេចក៏បានគូសបញ្ជាក់អំពីបញ្ហានៃបងប្អូនពលករ ពលការិនី ដែលនិងមានគម្រោងវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ នៅក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដោយបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ខ្ញុំសូមផ្តាំដល់ប្រជាពលរដ្ឋរបស់យើងដែលនៅក្នុងព្រះរាជាណាចក្រថៃ ឲ្យបានជ្រាប បើទោះបីជាមក ក៏អត់បានចូលឆ្នាំដែរ ព្រោះមកត្រូវធ្វើចត្តាឡឺស័កនៅទល់ដែន បើថាមកៗមុនអត់មានបញ្ហាទេ ប៉ុន្តែបើមកតែដើម្បីតែចូលឆ្នាំអត់បានចូលឆ្នាំទេ ច្បាស់ជាចូលឆ្នាំនៅក្នុងតំបន់ដែលធ្វើចត្តាឡឺស័ក អត់ឲ្យធ្លាយមកខាងក្នុងទេ ដល់ពេលត្រលប់ទៅថៃវិញ គឺត្រូវធ្វើចត្តាឡឺស័កនៅថៃ១៤ថ្ងៃទៀត អញ្ចឹងមកកម្ពុជាអស់១៤ថ្ងៃ ទៅវិញថៃវិញអស់១៤ថ្ងៃ គឺកុំមកប្រទេស ចូលឆ្នាំនៅនិងទៅ(ពេលគឺចូលឆ្នាំថ្មីនៅប្រទេសថៃតែម្តងទៅ) ជាការល្អ។

សម្តេច តេជោ ហ៊ុន សែន 

គួររំលឹកផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងគ្រោងនិងរៀបចំប្រារព្ធឡើងនៅថ្ងៃទី ១៤​ ១៥ ១៦ ខែមេសា នាពេលខាងមុខនេះ ៕

Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T