មិនធម្មតា! បុរសម្នាក់ បំបែកកំណត់ត្រាពិភពលោក ប្រើតែមាត់ បើកគម្របភេសជ្ជៈបានច្រើន និងលឿនបំផុត (មានវីដេអូ)

//s9.kh1.co/aa/aad5ae76d4ac8bc7713ff141e024dc38f21b19ed.jpg
សង្គម

 ២០-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិកាណាដាមួយរូប បានបំបែកកំណត់ត្រាពិភពលោក ដោយប្រើតែថ្គាមរបស់លោក បើកគម្របភេសជ្ជៈបានចំនួនច្រើន និងលឿនជាងគេបំផុត

កាណាដា៖  តាមការចុះផ្សាយរបស់សារព័ត៌មាន UPI បានឱ្យដឹងថា​ បុរសជនជាតិកាណាដាមួយរូប បានបំបែកកំណត់ត្រាពិភពលោក ដោយប្រើតែមាត់របស់លោក បើកគម្របភេសជ្ជៈបានចំនួនច្រើន និងលឿនជាងគេបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Chucky Mady អាយុ ៣២ឆ្នាំ ជាអ្នកប្រយុទ្ធក្បាច់គុនចម្រុះមកពីទីក្រុង Windsor ប្រទេសកាណាដា ត្រូវបានគេថតនៅក្នុងវីដេអូ ដោយលោកប្រើប្រាស់ធ្មេញដ៏រឹងមាំ ក្នុងការខាំបើកគម្របភេសជ្ជៈចំនួន ២៤កំប៉ុង ក្នុងរយៈពេលតែ ១នាទីប៉ុណ្ណោះ។

លោក Chucky បានប្រាប់ទៅសារព័ត៌មាន the Windsor Star ដូចនេះថា លោកបានធ្វើរឿងនេះ តាំងពីលោកមានអាយុ ១៦ឆ្នាំមកម្ល៉េះ ប៉ុន្តែទើបតែ ប៉ុន្មានឆ្នាំចុងក្រោយនេះទេ លោកបានសម្រេចបំបែកកំណត់ត្រាពិភពលោកតែម្តង។

យ៉ាងណាមិញ លោកបានប្រាប់ថា ចំណុចសំខាន់នៃការបើកគម្របភេសជ្ជៈទាំងនេះរបស់លោក គឺធ្វើយ៉ាងណាកុំឱ្យមុតមាត់ ហើយបច្ចុប្បន្ននេះ ​លោកកំពុងគិតពិចារណាចង់យកឈ្នះលើកំណត់ត្រាចាស់របស់លោកបន្ថែមទៀត៕

លោក Chucky Mady ពេលកំពុងបើកគម្របភេសជ្ជៈ
លោក Chucky Mady ពេលកំពុងបើកគម្របភេសជ្ជៈ
លោក Chucky Mady ថ្ងៃលោកទទួលលិខិតបំបែកគំណត់ត្រាពិភពលោក
លោក Chucky Mady ថ្ងៃលោកទទួលលិខិតបំបែកគំណត់ត្រាពិភពលោក
លោក Chucky Mady ថ្ងៃលោកទទួលលិខិតបំបែកគំណត់ត្រាពិភពលោក
លោក Chucky Mady ថ្ងៃលោកទទួលលិខិតបំបែកគំណត់ត្រាពិភពលោក
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T