ប្លែកណាស់! កូនចៅលោកតាចំណាស់ម្នាក់់ បានធ្វើរឿងមិននឹកស្មានដល់មួយ ដើម្បីបំពេញបំណងលោកតាដែលចង់បើកឡានក្នុងវ័យនេះ

//s9.kh1.co/74/7475fbab2d4eb87fc19232e36c6bde9caae98c9a.jpg
សង្គម

 ២០-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

កូនចៅរបស់លោកតាវ័យចំណាស់ម្នាក់ បាននាំគ្នាអង្រួនមែកឈើសងខាងបង្អួចឡានដែលនៅឈប់ស្ងៀមមួយកន្លែង ដើម្បីបង្កើនបរិយាកាសឱ្យដូចជាកំពុងបើកបរនៅតាមផ្លូវ

ចិន៖ សមាជិកគ្រួសាររបស់លោកតាវ័យចំណាស់ម្នាក់ បាននាំគ្នាអង្រួនមែកឈើសងខាងបង្អួចឡានដែលនៅឈប់ស្ងៀមមួយកន្លែង ដើម្បីបង្កើនបរិយាកាសធ្វើឱ្យលោកតាអាយុ ៧៧ ឆ្នាំ ម្នាក់មានអារម្មណ៍ដូចកំពុងបើកបរនៅតាមផ្លូវ ដែលសកម្មភាព​នឹកស្មានមិនដល់នេះបានកើតឡើងនៅប៉ែកនិរតីប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូដ៏គួរឱ្យអស់សំណើច និងពោរពេញទៅដោយទឹកចិត្ត សេចក្តីស្រឡាញ់ និងយកចិត្តទុកដាក់ទៅលើលោកតារូបនេះ ត្រូវបានគេថតយកមកផ្សព្វផ្សាយក្នុងបណ្តាញសង្គម ស្ថិតក្នុងខេត្តយូណានកាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងទៅ ដែលវាបានបង្ហាញពីបុរសចំណាស់ម្នាក់កំពុងអង្គុយលើកៅអីអ្នកបើកបរ ដៃកាន់ចង្កូតឡានបង្វិលចុះបង្វិលឡើង ខណៈពេលដែលកូនចៅរបស់លោកតា បានអង្រួនមែកឈើ និងមានខ្លះអង្គុយលើដំបូលបង្កបានជាបរិយាកាសដូចជាការបើកបរពិតៗអ៊ីចឹងដែរ។

ដោយឡែក កូនស្រីច្បងរបស់លោកតាដែលមានឈ្មោះថា លោកស្រី លីវ បានរៀបរាប់ប្រាប់ថា ឪពុករបស់ខ្លួនតែងតែចង់រៀនបើកឡាន ប៉ុន្តែដោយសារតែពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ឪពុកដែលកំពុងតែស្ថិតក្នុងវ័យចំណាស់ទៅហើយនេះ ពួកគេមិនបានទិញឡានឱ្យគាត់នោះទេ។ យ៉ាងណាមិញ លោកស្រី និងបងប្អូនកូនចៅក៏បាននឹកឃើញគំនិតនេះឡើង ដើម្បីបំពេញក្តីសុបិនរបស់លោកតាក្នុងការបើកបរនេះ៕

https://s9.kh1.co/__image/w=650,h=346,q=100/22/22c3a8cdbc769adab171be63d0e4e05cc62503ed.jpg
https://s9.kh1.co/__image/w=650,h=340,q=100/b3/b3669a5d45040d7e3e333704e2697b0b5a489090.jpg
វីដេអូ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T