ស្ងាត់​ៗ! តារាមុខស្រស់ ខេមរៈ ​សិរីមន្ត ដាក់មួយ​បទ​​ពញ្ញាក់​អ្នកគាំទ្រ ត្រៀម​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​​ខ្មែរ (មានវីដេអូ)

//s9.kh1.co/05/05d521d61816ba748379920344aa4f3ee59cf1cd.jpg
តារា & កម្សាន្ដ

 ២១-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

នៅសល់តែ ២ខែទៀតបុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នឹង​ចូល​មកដល់ ស្រប​ពេលដែល​រាល់​ឆ្នាំ ប្រិយមិត្ត​តែងតែ​រង់ចាំ​បទ​ចម្រៀង​បែប​ប្រពៃណី​ដើម្បី​អបអរ​សម្រាប់​បុណ្យជាតិ​នេះ​

ជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាដែលនិយមស្តាប់នូវបទចម្រៀងថ្មីៗរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ​ពិតជា​ពេញ​ចិត្តជាមួយនឹង​បទ​ចម្រៀង​រាំវង់​ដំបូងគេក្នុងផលិតកម្មរស្មីហង្សមាស ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០២១ ដែលមានចំណងជើងថា «ក្រមុំ​ឥឡូវ​ចាស់ៗ​ម្ល៉េះ» ទាំងបទភ្លេង និងទំនុក ច្រៀង គឺចាក់ដោតចំបេះដូងអ្នកស្តាប់ជាយុវវ័យតែម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​នៅសល់តែ ២ខែទៀតបុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នឹង​ចូល​មកដល់ ស្រប​ពេលដែល​រាល់​ឆ្នាំ ប្រិយមិត្ត​តែងតែ​រង់ចាំ​បទ​ចម្រៀង​បែប​ប្រពៃណី​ដើម្បី​អបអរ​សម្រាប់​បុណ្យជាតិ​នេះ​។​​ បទ ”ក្រមុំ​ឥឡូវ​ចាស់ៗ​ម៉្លេះ” បកស្រាយ​ដោយ​លោក ខេមរៈ សិរីមន្ដ នេះ គឺ​ជា​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​របស់ Avid Steinberg និពន្ធ​បទ​ភ្លេង​ដោយ ឈិត តេង​រិទ្ធ និង​ដឹកនាំ​សម្ដែង​ដោយ​លោកស្រី គួយ ផល្លី។

កាន់តែភ្ញាក់ផ្អើលថែមទៀតគ្រាន់តែ​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​បង្ហោះ​បាន​បន្តិច​ ហ្វេនៗបាន​ Comments ​​សរសេ​រព្រោងព្រាត លើប​ទច​ម្រៀ​ង​មួយ​នេះ។ បើនិយាយ​ពី​វីដេអូ​បទ​ចម្រៀង​នេះ​វិញ គឺប្លែក​អារម្មណ៍​មិនតិចដែរ។​

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 ខេមរៈ សិរីមន្ត
 ខេមរៈ សិរីមន្ត
 ខេមរៈ សិរីមន្ត
 ខេមរៈ សិរីមន្ត
បទ ក្រមុំ​ឥឡូវ​ចាស់ៗ​ម្ល៉េះ
ខេមរៈ​ សិរីមន្ត
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T