ក្តៅៗ កក្រើកកណ្តាលក្រុងភ្នំពេញ! ទាំងនេះ ជាមូលហេតុនៅពីក្រោយការផ្ទុះករណីឆ្លងជាសហគមន៍២០ កុម្ភ: ២០២១

//s9.kh1.co/cb/cb83c25f8e9f8a8c1570b386d50dcd80c2457c0b.jpg
សង្គម

 ២០-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងមានប្រសាសន៍ស្តីអំពីការឆ្លងនៅក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ ជាលើកជាទី៣

ភ្នំពេញ: ករណីនៃការផ្ទុះឡើងនៃការរីករាលដាលនៅក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ ជាលើកជាបី បន្ទាប់ពីការឆ្លងជាសហគមន៍នៃថ្ងៃទី៣វិច្ឆិកា ២៨វិច្ឆិកា កាលពីពេលកន្លងទៅផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

យ៉ាងណាមិញ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច បានថ្លែងយ៉ាងដូច្នេះថា នៅត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ បានរកឃើញការផ្ទុះឡើងដល់ទៅ៣២ករណី ដែលនេះ ជាការផ្ទុះខ្លាំងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់មានពីមុនមកឡើយ ដែលមូលហេតុចម្បងបីរនោះគឺបណ្តាលមកពី៖

រូបតំណាង
រូបតំណាង

មូលហេតុទី១ :បណ្តាលមកពីជនជាតិចិន ដែលដាក់ពាក្យស្នើរ មានបំណងទៅក្រៅប្រទេស ប៉ុន្តែពេលធ្វើតេស្តេក៏គាត់មានផ្ទុកវិជ្ជមានកូវីដ១៩ តែម្តង។

មូលហេតុទី២: បណ្តាលមកពីអ្នកដែលពាក់ព័ន្ធនិងក្លឹបN8 ដែលនៅក្នុងនោះក៏មានអ្នកវិជ្ជមានកូវីដ១៩ផងដែរ

មូលហេតុទី៣: បណ្តាលមកពីស្រ្តី៤ នាក់ ជនជាតិចិន ដែលបានរត់គេចចេញពីសណ្ឋាគារសុខា។

អាស្រ័យដោយផ្អែកលើអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច សូមប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងភ្នំពេញ សូមមេត្តាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារសុវត្ថិភាព របស់បងប្អូន ដើម្បីជៀសវាង ពីការឆ្លងនៃមេរោគកូវីដ១៩នេះ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T