២០២១ហើយមិនប្លែកម៉េចបាន មើលគ្រួសារ គង់ ចាន់ស្រីមុំ ថ្មីរហូត លេងឈុតដូចតួកុន ក្នុងរឿងចិន

//s9.kh1.co/d1/d16a1f89ee825db137682f5f212f073efdc56948.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឡើងកប់សេរី! គ្រួសារ គង់ ចាន់ស្រីមុំ លេងមួយឈុតនេះ ដូចតួកុននៅក្នុងរឿងចិន ទាក់ភ្នែកមហាជនសម្តែងចំណាប់អារម្មណ៍មិនស្ទើរ

កម្សាន្ត៖ អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនខ្មែរ ស្គាល់ជាតារាសម្តែងមួយរូប ដែលកំពុងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារភាពក្រមិចក្រមើម និង ការលេងខ្លួនបែបទាន់សម័យស៊ីវីល័យ មិនចាញ់តារាបរទេសប៉ុន្មាននោះឡើយ ត្រង់ថាអ្នកនាង មានសម្រស់ស្រស់ស្អាតផងនោះ គឺកាន់តែធ្វើឱ្យ អ្នកនាង កាន់តែទទួលបានគាំទ្រ និង ប្រជាប្រិយភាព​ជាលំដាប់ បើធៀបក្នុងចំណោមតារាដទៃទៀតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ គេសង្កេតឃើញថា អ្នកនាង បានបញ្ចេញរូបភាពប្លែកៗជាគ្រួសារមើលទៅដូចតួឯកប្រុស តួឯកស្រី នៅក្នុងភាពយន្តរឿងចិនអញ្ចឹង ហើយបង្កឱ្យមានការភ្ញាក់ផ្អើល និង ទាក់ភ្នែកមហាជនមិនស្ទើរឡើយ ក្នុងនោះដែរ តារារូបនេះបានសរសេរ Caption បែបដូច្នេះថា៖

ប្តី បើបងចេញទៅ កុំភ្លេចប្រញ៉ាប់មកផ្ទះវិញផងណា អូននិងកូនចាំបងត្រឡប់មកវិញ តែកុំមើលលទ្ធផលចុងក្រោយ គេគ្មានស្រណោះម៉ែកូនឯងអីទេ។

យ៉ាងណាមិញ គេសង្កេតឃើញថា គូស្វាមីភរិយាមួយគូរនេះ ពិតជាមានសុភមង្គល និង ភាពផ្អែមល្ហែមជាខ្លាំង ដូចទឹកឃ្មុំ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមហាជន ឃើញហើយ លាន់មាត់មិនសរសើរមិនបាន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សារ និង រូបភាព​របស់ អ្នកនាង គង់ ចានស្រីមុំ
សារ និង រូបភាព​របស់ អ្នកនាង គង់ ចានស្រីមុំ
គង់ ចាន់ស្រីមុំ និង គ្រួសារ
គង់ ចាន់ស្រីមុំ និង គ្រួសារ
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង គ្រួសារ
គង់ ចាន់ស្រីមុំ និង គ្រួសារ
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T