ដល់កហ្មង! សុនកមួយក្បាលភ័យសំឡេងផាវខ្លាំងពេក ស្រាប់តែរុលចូលដល់ថ្នាក់ជាប់ក្នុងជញ្ជាំងផ្ទះ អំពល់ទុក្ខគេឯងមកជួយរំដោះវាលាន់ (មានវីដេអូ)

//s9.kh1.co/93/93ed9f412e111bf6c6407b1ada1a63cf460427ef.jpg
សង្គម

 ២០-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សុនកមួយក្បាលជាប់ស្នូកក្នុងជញ្ជាំផ្ទះ ក្រោយភ័យសំឡេងផាវពេក ដល់ថ្នាក់ម្ចាស់វាហៅគេឲ្យវាយជញ្ជាំងផ្ទះអស់មួយដុំ ដើម្បីរំដោះ

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងអារម្មណ៍ហួសចិត្ដ និងអស់សំណើចផងដែរ អំពីសុនកមួយក្បាលដែលជាប់ខ្លួន​នឹងជញ្ជាំងផ្ទះ ក្រោយវាព្យាយាមលាក់ខ្លួនពីសំឡេងផាវផ្ទុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីហួសចិត្ដខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ អំឡុងពេលប្រជាជនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយសុនកមួយក្បាលនេះ បានជាប់នឹងជញ្ជាំងជាន់ទីបួននៃអគារលំនៅដ្ឋានមួយ ស្ថិតក្នុងទីក្រុង Yancheng ភាគខាងកើតខេត្ដ Jiangsu ប្រទេសចិន។

ជុំវិញករណីនេះ អ្នកជិតខាងបាននិយាយថា សុនកពូជ Mutt មួយក្បាលនេះ វាភិតភ័យខ្លាំងដោយសារសំឡេងផាវផ្ទុះ ប៉ុន្ដែក៏មិនមាននរណាម្នាក់ដឹងថា វាអាចរុលចូលក្នុងជញ្ជាំងដល់ថ្នាក់ជាប់បែបនេះ បានដោយយ៉ាងម៉េចទេ។

នៅទីបំផុត ក្រោយអ្នកជិតខាងបានរាយការណ៍ទៅប៉ូលិស មិនយូរប៉ុន្មានក្រុមអ្នកជួយសង្គ្រោះក៏បានមកដល់ទីតាំងកើតហេតុ ដោយពួកគេបានប្រើញញួរវាយបំបែកជញ្ជាំងថែមបន្ដិច ដើម្បីអាចរំដោះសុនកចេញបាន ហើយវាក៏មិនមានរងរបួសអ្វីធ្ងន់ធ្ងរនោះដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សុនកដែលជាប់ជញ្ជាំង
សុនកដែលជាប់ជញ្ជាំង
សកម្មភាពរំដោះសុនក
សកម្មភាពរំដោះសុនក
សុនកដែលជាប់ជញ្ជាំង
សុនកដែលជាប់ជញ្ជាំង
សកម្មភាពរំដោះសុនក
សកម្មភាពរំដោះសុនក
សកម្មភាពរំដោះសុនក
សកម្មភាពរំដោះសុនក
សុនក ក្រោយពេលរំដោះរួច
សុនក ក្រោយពេលរំដោះរួច
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T