រំភើបជំនួស! មួយម៉ាត់ដ៏មានន័យ ពីអ្នកឧកញ៉ា គិត ម៉េង ក្នុងថ្ងៃខួបកំណើត លោកជំទាវស្រីតូច ចំណាន

//s9.kh1.co/17/1798dfd994251b0bc24d81b52e28e5dc8c988252.jpg
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រំភើបជំនួស! ពេលលឺប៉ុន្មានម៉ាត់ដ៏ផ្អែមល្ហែម ពីអ្នកឧកញ៉ា គិត ម៉េង ជូនពរភរិយាជាទីស្រលាញ់ ក្នុងថ្ងៃខួបកំណើតនៅលើហ្វេសប៊ុក

កម្សាន្ត៖ ពុកម៉ែបងប្អូន ច្បាស់ជាស្គាល់យ៉ាងច្បាស់រួចមកហើយ អ្នកឧកញ៉ា គិត ម៉េង ដែលជាសេដ្ឋីវាល់លាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ទាំងវិស័យទូរគមនាគមន៍ ធនគារ និង ប្រព័ន្ធផ្សព្វផ្សាយជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីប៉ុន្មានម៉ោងមុន មហាជន ជាពិសេសអ្នកលេងបណ្តាញហ្វេសប៊ុក សង្កេតឃើញថា អ្នកឧកញ៉ា គិត ម៉េង​  បានបង្ហោះសារមួយយ៉ាងផ្អែមល្ហែមជូនពរថ្ងៃខួបកំណើតភរិយាជាទីស្រលាញ់របស់លោក លោកជំទាវ ស្រីតូច ចំណាន ទាំងព្រឹកព្រលឹម បែបដូច្នេះថា៖

នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្តីរំភើប ដើម្បីទន្ទឹងរងចាំស្វាគមន៍និង អបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង។ I woke up today feeling excited, counting the hours till I greet my beautiful wife and celebrate with her on her special day.

គ្រាន់តែបានអានសារបែបស្វីតៗ របស់អ្នកឧកញ៉ា គិត ម៉េង ពិតជាធ្វើអ្នកលេងបណ្តាញសង្គម រំភើបត្រេកអរ និង អបអរសាទរចូល Comment ព្រោងព្រាត ជូនពរ លោកជំទាវ ស្រីតូច ចំណាន គ្រប់ៗគ្នាតែម្តង។

ជាក់ស្តែង ចាប់តាំងពីអ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន បានចាប់ដៃគ្នាចូលរោងការរួចមក និង មានបុត្រាបុត្រីចំនួនបួនរូប តែយ៉ាងណា គេសង្កេតឃើញថា គូស្វាមីភរិយាមួយគូរនេះនៅតែ ល្អូកល្អើន និង រឹតតែផ្អែមល្ហែមកាន់តែខ្លាំងឡើង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សាររបស់ អ្នកឧកញ៉ា គិត ម៉េង
សាររបស់ អ្នកឧកញ៉ា គិត ម៉េង
Story ក្នុងផេកហ្វេសប៊ុករបស់ អ្នកឧកញ៉ា គិត ម៉េង
Story ក្នុងផេកហ្វេសប៊ុករបស់ អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង 
អ្នកឧកញ៉ា គិត ម៉េង 
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន
 លោកជំទាវ ស្រីតូច ចំណាន
 លោកជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន
អ្នកឧកញ៉ា គិត ម៉េង និង គ្រួសារ

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T