៤ ​ចំណុច​​បង្ហាញ​ថា ​អ្នក​​គួរ​​​រក​ការងារ​​​​ធ្វើ​​​មុន​​​បញ្ចប់​​​​ឆ្នាំ​​​ទី​​៤ នៅ​ឧត្តម​សិក្សា​​

//s9.kh1.co/bc/bcedbd1d82d2057b50fcd19644dc0bee474cee91.png
យល់ដឹង

 ១៩-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គួរតែរៀនចប់​ចាំរក​ការងារ​ធ្វើ ឬ​ក៏រៀន​ផង​ស្វែងរក​ការងារ​ផង​

សំនួរ​ដែល​យើងតែងតែស្ដាប់ឮពីប្អូនៗនិស្សិតជារឿយៗថាតើ គួរតែរៀនចប់​ចាំរក​ការងារ​ធ្វើ ឬ​ក៏រៀន​ផង​ស្វែងរក​ការងារ​ផង​? យ៉ាង​ណា​មិញ​សូម​ប្រាប់​ទៅ​ចុះ​ណា​ពេល​ដែល​អ្នក​យក CV ទៅដាក់​ស្វែង​រកការងារធ្វើនៅ​ក្រុមហ៊ុន​ ឬ​អង្គភាព​ណា​ក៏ដោយ ក៏គេ​តែងតែ​ស្វែងរក​អ្នក​បទពិសោធន៍​លើការងារ​នោះដែរ។ ចុះបើចាំចប់ឆ្នាំទី៤ ចាំរកការការធ្វើ តើ​អ្នកមានបទពិសោធន៍មកពីណាទៅ? ហើយនេះជាមូលហេតុចម្បងមួយផងដែរ ដែលនិស្សិតភាគ​ច្រើនតែងតែ​ត្អូញ​ត្អែរ​ពីរឿងអត់ការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សារួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ​ជាហេតុផល​សំខាន់​បំផុត​ដែល​អ្នកគួរ​តែដឹង ថាតើ​ហេតុអ្វីចាំបាច់​ត្រូវរក​ការងារ​ធ្វើចាប់​តាំងពីឆ្នាំ​ទី១ មក៖

១. ពិបាករកការងារធ្វើ នៅពេលរៀនចប់

រូបតំណាង
រូបតំណាង

គ្មានបទពិសោធន៍ការងារ មិនដែលប្រឡូកក្នុងការងារ ឬស្ម័គ្រចិត្តក្នុងការងារណាមួយ អ្នកនឹងប្រឈមនឹងផល​លំបាក​មួយនេះ គឺរៀនចប់ហើយ តែគ្មានការងារធ្វើ។

២. ការងារមិនសមនឹងសមត្ថភាពរបស់អ្នក

រូបតំណាង
រូបតំណាង

 ក្រុមហ៊ុន ឬស្ថាប័នជាច្រើនរើសមនុស្សធ្វើការ តែការងារទាំងនោះបែរជាមិនសក្តិសមនឹងអ្នក ព្រោះអ្នកគ្មាន​សមត្ថភាព​ឈោងចាប់ការងារទាំងនោះ ដោយសារតែអ្នកមិនមានបទពិសោធន៍ការងារ។

៣. ប្រាក់ខែ​មិនសមតម្លៃ

រូបតំណាង
រូបតំណាង

អ្នកត្រូវដឹងរឿង១ ប្រសិនអ្នកគ្មានបទពិសោធន៍ការងារ កុំសង្ឃឹមណា ថាអ្នកអាចទទួលបានប្រាក់ខែខ្ពស់ តាមចិត្ត​ដែល​អ្នកចង់បាន។

៤. ខាតពេលយ៉ាងច្រើន គ្រាន់តែដើររកការងារធ្វើ៖

អត់បទពិសោធន៍ការងារ ពិបាកបន្តិចហើយក្នុងការរកការងារធ្វើ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T