ដោយសារតែភាពខ្ជិលច្រអូសក្នុងការ លាងសម្អាតរថយន្ត គួបផ្សំនឹង ទេពកោសល្យផងនោះបាន ធ្វើអោយ នារីម្នាក់មាន ភាពល្បីល្បាញ នៅតាមបណ្តាញអិនធើណិត ដោយសារតែសិល្បៈគំនូរធូលីរបស់នាង។

តាមប្រភពព័ត៌មានបានអោយដឹងថា មាននារីម្នាក់ដែលគេមិនបានស្គាល់ អត្តសញ្ញាណច្បាស់ បានបង្ហាញស្នាដៃរបស់ ខ្លួន ដោយនាងបាន គូររូបរបស់ តារាចម្រៀងនិងសម្តែងដ៏ល្បីម្នាក់ឈ្មោះ Marilyn Monroe លើរថយន្តដែលគ្របដណ្តប់ដោយធូលីរបស់ ដោយមិនបានប្រើ ឧបករណ៍គូរ ពិសេសអ្វីឡើយ ដោយគ្រាន់តែប្រើក្រដាសជូតមាត់សើមតែប៉ុណ្នោះ។ រូបភាពនៃសកម្មភាពរបស់នាង បានធ្វើអោយអ្នកលេងអ៊ិនធើណិតជាច្រើន មានការកោតស្ញប់ស្ញែងនឹង ទេពកោសល្យរបស់នាងមែនទែន ប៉ុន្តែនាងបាននិយាយថា​ នាងគ្មានអាជីពជា ជាងគំនូរអ្វីឡើយ នាងគ្រាន់តែជា និស្សិតម្នាក់តែប៉ុណ្នោះ។

តើប្រិយមិត្តមានចំនាប់អារម្មណ៍ចំពោះ គំនូររបស់នាងទេ ?

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]