ស្ងាត់ៗក្រុមហ៊ុន vivo ធ្វើការបញ្ចុះតម្លៃទៅលើម៉ូឌែលស្មាតហ្វូន vivo V20!

//s9.kh1.co/6d/6d8e6a98e620c13dddd6283cc8177e328d968ecf.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន vivo។

ភ្នំពេញ៖ នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន​ ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូន vivo V20

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញបើយើងមកមើលទៅលើស្មាតហ្វូន vivo V20 នេះដែរ គឺត្រូវបានធ្វើការសម្ពោធកាលពីអំឡុងថ្ងៃទី24 តុលា ឆ្នាំ2020 ជាមួយនឹងព្រឹត្តិការណ៏ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រេង ដែលមានការចូលរួមពីសំណាក់តារាដំណាង BA ដ៏ដូចជា KOL ជាច្រើនរូបផងដែរ។

ចំពោះម៉ូឌែលស្មាតហ្វូន vivo V20 គឺពិតជាទទួលបានប្រជាប្រិយភាពនឹងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនាបទទៅលើរូបរាងស្តើង ស្រាល តួខ្លួនស្រដៀងទៅនឹងស្មាតហ្វូន vivo X50Pro បច្ចេកវិទ្យាដ៏សំបូរបែបជាមួយនឹងការថតរូបដ៏អស្ចារ្យបំផុត បើប្រៀបទៅនឹងស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល។

ហើយអ្វីដែលពិសេសសម្រាប់ថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូនដែលបានមកជាវនូវស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី19 កុម្ភៈ ឆ្នាំ2021 តទៅនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម $369 នៅសល់ត្រឹមតែ $349 ​តែប៉ុណ្ណោះ។

  ស្មាតហ្វូន vivo V20
  ស្មាតហ្វូន vivo V20

ការប្រូម៉ូសិនបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់អស់ពីស្តុក។

ខាងក្រោមនេះជាចំនុចពិសេសរបស់ស្មាតហ្វូន vivo V20

. អេក្រង់រាបស្មើរ ទំហំ 6.44 អ៊ីញ AMOLED កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+ 
. មានកម្រាស់ស្តើងត្រឹមតែ 7.38mm និងមានទម្ងន់ 171g
. ប្រើបន្ទះឈីប Qualcomm Snapdragon 720G 
. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB 
. មានថ្មទំហំធំ 4000 mAh / Flashcharge 33W (11V/3A)
. ដំណើរការដោយ Android 11 និងស្បែក Interface Funtouch OS 11
. មានកាមេរ៉ាមុខទំហំ 44MP Eye Autofocus, កាមេរ៉ាក្រោយ 4គ្រាប់ :  កាមេរ៉ាគោល64MP + 8MP (Wide-Angle/Macro/Bokeh) + 2MP(Mono)       
. មានជម្រើស 2ពណ៌ / Black: Midnight Jazz / Blue: Sunset Melody
. អាចប្រើស៊ីមកាតបានពីរ
. មានមុខងារ Face Unlock+In-Display Fingerprint Scanning 

  ស្មាតហ្វូន vivo V20
  ស្មាតហ្វូន vivo V20
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T